ទាហានមីយ៉ានម៉ា ប្រមាញ់អ្នកគាំទ្របាតុកម្ម ជុំវិញការបញ្ចេញយោបល់ លើបណ្ដាញសង្គម

បរទេស៖ទាហានរបស់ប្រទេសមីយ៉ានម៉ា កំពុងតែតាមប្រមាញ់មនុស្ស៧នាក់ ដែលគាំទ្រការតវ៉ាប្រឆាំងរដ្ឋប្រហារក្នុងខែនេះ ហើយពួកគេនឹងប្រឈមមុខបទចោទប្រកាន់ ជុំវិញការបញ្ចេញមតិលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគម្រាមកំហែងដល់ស្ថិរភាពជាតិ។
នៅក្នុងចំណោមមនុស្សទាំង៧នាក់នោះ លោក Min Ko Naing ធ្លាប់ជាមេដឹកនាំការតវ៉ាមួយនៅក្នុងឆ្នាំ១៩៨៨ បានធ្វើការអំពាវនាវឲ្យគាំទ្រដល់ការធ្វើបាតុកម្មតាមដងផ្លូវនានា និងយុទ្ធនាការមិនស្តាប់បង្គាប់របស់ស៊ីវិលមួយ។
សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើង នៅថ្ងៃទី០៨នៃបាតុកម្មតវ៉ានៅទូទាំងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ប្រឆាំងនឹងរដ្ឋប្រហារ ដែលបញ្ឈប់ការផ្លាស់ប្តូរទៅលទ្ធិប្រជាធិបតេយ្យ និងបានបង្កឲ្យមានការភ័យខ្លាច ចំពោះការវិលត្រឡប់ទៅរកសម័យនៃការបង្ក្រាបពីមុន។
ក្នុងសេចក្តីថ្លែងការណ៍មួយ លើគេហទំព័រហ្វេសប៊ុកនាថ្ងៃសៅរ៍នេះ ក្រុមព័ត៌មាន True News របស់កងទ័ពបាននិយាយថា ប្រជាជនគួរតែផ្តល់ព័ត៌មានដល់បូលិស ប្រសិនបើពួកគេបានប្រទះឃើញអ្នកណាម្នាក់ នៅក្នុងចំណោមមនុស្សទាំង៧នាក់ដែលមានរៀបរាប់ឈ្មោះនោះ ហើយនឹងមានការពិន័យ ប្រសិនបើពួកគេលាក់បំពួនមនុស្សទាំង៧នាក់នោះ៕
热门评论
评论