គ្រួសារតារាចម្រៀង វណ្ណា ពិសិដ្ឋ កំពុងតែជួបទុក្ខយ៉ាងខ្លាំងព្រោះតែ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ៩ មិនា ឆ្នាំ២០២១ ម្តាយរបស់តារាចម្រៀងប្រុសលោក វណ្ណា ពិសិដ្ឋ បានទទួលមរណភាពហើយ បានធ្វើឲ្យសមាជិកគ្រួសារម្នាក់ៗកំពុងតែមានទុក្ឋយ៉ាងខ្លាំងព្រោះបាត់បង់អ្នកមានគុណជាទីស្រឡាញ់ទៅដោយលែងត្រឡប់បែបនេះ ។
យ៉ាងណាមិញក្រោយម្តាយបានទទួលមរណភាពលោក វណ្ណា ពិសិដ្ឋ បានបង្ហោះសារបែបនេះថា « ចាប់ពីពេលនេះតទៅកូនឈប់បានឃេីញអ្នកម្តាយជាទីស្រឡាញ់ជារៀងរហូតហេីយ កូនសូមអោយវិញ្ញាណក្ខន្ធអ្នកម្តាយទៅកាន់សុគតិភព សូមម៉ាក់ទៅអោយបានសុខណាម៉ាក់ណា» ។
ក្រោយឃើញដូច្នេះហើយធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់លោកបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងទៅកាន់រូបលោកនិងក្រុមគ្រួសាររបស់លោកផងដែរ ហើយគ្រប់គ្នាបានបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោកយាយឲ្យបានទៅកាន់សុគតិភពផងដែរ ៕
សេចក្តីប្រកាស៖
អត្ថបទនេះដកស្រង់ចេញពីបណ្តាញព័ត៌មានក្នុងស្រុក វាមិនមែនជាគំនិតឬគោលការណ៍របស់ TNAOTទេ ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សូមជូនជាដំណឹងតាមរយៈ support@tnaot.com ឬទូរសព្ទ 023922788 យើងនឹងលុបចោល។
点击查看更多内容
热门评论
评论