តើអ្នកគិតថាអ្នកនឹងដៃគូររបស់អ្នកជាគូរព្រេង គូរគាប់ រឺគូរកម្ម?
១.គូព្រេង

ពាក្យថាគូរព្រេងជាការពិតណាស់មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានគូរព្រេង ចុះអ្នកអាចដឹងទេថាមនុស្សដែរស្រលាញ់រឺកុំពុងទាក់ទងជាគូរព្រេងរឺអត់?វាមិនពិបាកទេ
បុគ្គលដែរចូលក្នុងជីវិតរបស់អ្នកដែរធ្វើអោយអ្នកសើច មានក្តីសុខមានភាពកក់ក្តៅ តែបុគ្គលម្នាក់នោះក៏ធ្វើអោយអ្នហូរទឹកភ្នែកឯកោរផងដែរ គេធ្វើអោយជីវិតអ្នកមានគ្រប់រស់ជាតិ។ មិនថាពេលសប្បាយរឺកើតទុកគ៣នៅក្បែរអ្នកកាន់ដៃអ្នកដើរឆ្លងកាត់ ហើយមិនដែរលែងដៃអ្នកឡើយ។
២.គូរកម្ម

ជីវិតគូរតែងតែជួបបញ្ហាជាច្រើន ក្នុងនោះបើសិនអ្នកនឹងដៃគូរជាគូរកម្ម ពិតណាស់ថា ជីវិតអ្នកមានតែរឿងក្តៅក្រហាយ ឈ្លោះគ្នា មានតែរឿង ជីវិតពោពេញទៅដោយការឈឺចាប់ រស់នៅលឺតែសំលេងឈ្លោះ ទឹកភ្នែក ច្រើនជាងសើច ។ ទោះអ្នកនឹងគេរស់នៅគ្មានក្តីសុខតែអ្នកនឹងគេមិនព្រមលែងដៃគ្នាឡើយ ចង់ចាញ់ឈ្នះគ្នា គ្មានទីបញ្ចប់។
៣.គូរគាប់

គូរគាប់ជាគួរដែរពិសេសជាងគេ ចំពោះគូរបែបនេះ មិនសូវមានច្រើនទេ។បុគ្គលដែរចូលក្នុងជីវិតហើយធ្វើអោយអ្នកមានតែភាពរីករាយ ក្តីសុខ កក់ក្តៅ មានសុភមង្គល។ អ្នកទាំង២មិនដែរឈឺចាប់ដោយសារគ្នា ហើយមិនដែរធ្វើអោយគ្នាពិបាកចិត្តឡើយ។គូរគាប់ គឺជាគូរគាប់ប្រសើរ គូរល្អគ្មានអ្វីដែរធ្វើអោយជីវិតគូររបស់អ្នកប្រះឆារឺឈឺចាប់ឡើយ។
សូមអគុណចំពោះការអានអត្ថបទរបស់យើងខ្ញុំ ពេលអានចប់ តើលោកអ្នកដឹងទេថា ជីវិតគូរខ្លួនឯងជាគូរអ្វី?

热门评论
评论