មកដឹងពីច្បាប់តឹងរឹងទាំងនេះ របស់ Lampard នៅ Everton ក្នុងនោះ មកយឺតត្រឹម១នាទី ពិន័យជិត៧០០ដុល្លារ
លោក Frank Lampard បានត្រលប់ក្នុងសកម្មភាពបាល់ទាត់ឡើងវិញហើយ បន្ទាប់ពីក្រុមស្ករគ្រាប់ Everton បានតែងតាំងរូបលោកឲ្យឡើងជាគ្រូបង្វឹកកាលពីដើមសប្ដាហ៍កន្លងទៅ និងបានធើ្វការនាំយកកីឡាករថ្មីៗចំនួន២រូប ចូលរួមជាមួយក្លឹបផងដែរ។

បុរសវ័យ៤៣ឆ្នាំនេះ បានចុះកុងត្រារយៈពេល ២ឆ្នាំកន្លះក្នុងធើ្វការនៅកីឡដ្ឋាន Goodison Park ហើយបានធើ្វការចុះកុងត្រាខែ្សបម្រើ Donny Van de Beek ពីក្រុមបិសាចក្រហម Manchester United ក្នុងនាមជាកីឡាករខ្ចីជើង និងទិញបានខែ្សបម្រើ Dele Ali ពីក្រុមមាន់ខ្នាយមាស Tottenham Hotspur ផងដែរ។
បើយោងតាមប្រភពផ្សេងៗបានឲ្យដឹងថា Lampard នឹងណែនាំនូវច្បាប់ដ៏តឹងរឹងរបស់លោក ដែលលោកធ្លាប់ធើ្វអំឡុងពេលដឹកនាំ Chelsea កាលពីឆ្នាំ២០១៩ មកអនុវត្ដនៅ Everton ដោយច្បាប់តឹងរឹងទាំងនោះ មានដូចជា៖
-យឺតយ៉ាវក្នុងការចេញដំណើរនៅថៃ្ងប្រកួត ពិន័យ ២,៥០០ផោន
-មកយឺតថៃ្ងហ្វឹកហាត់ ពិន័យ ២,៥០០ផោន (បូកបន្ថែម ២,៥០០ផោនទៀត ចម្លោះពេល១៥នាទី នៃការយឺតនោះ)
-មកយឺតពេលហាត់ Gym ពិន័យ ១,០០០ផោន
-យឺតពេលមកព្យាបាល ពិន័យ ២,៥០០ផោន
-មកយឺតពេលប្រជុំក្រុម ពិន័យក្នុង១នាទី ៥០០ផោន
-យឺតពេលចាប់ផ្ដើមហ្វឹកហាត់ ពិន័យ ២០,០០០ផោន
-ទូរស័ព្ទរោរ៍អំឡុងពេលញុំាអាហារ ឬប្រជុំ ពិន័យ ១,០០០ផោន
-ពាក់អាវខុសក្រុមទាំងមូល ពេលធើ្វដំណើរ និងថៃ្ងប្រកួត ពិន័យ ១,០០០ផោន
-មិនចូលរួមដំណើរជាមួយពេលប្រកួតហើយ ដោយមិនប្រាប់មុន៤៨ម៉ោង ទៅកាន់គ្រូបង្វឹក ឬជំនួយការគ្រូបង្វឹក ពិន័យ ៥,០០០ផោន
-បដិសេធមិនចូលរួមការងារសហគមន៍ ពិន័យ ៥,០០០ផោន
-មិនប្រាប់ពីរបួសរបស់ខ្លួន ឬមានជំងឺអ្វីមួយ មុនមួយថៃ្ង ឬមុន ១ម៉ោង៣០នាទី មុនហ្វឹកហាត់ ពិន័យ ១០,០០០ផោន
-មកយឺតក្នុងការណាត់ជួបពេទ្យ ពិន័យ ២,៥០០ផោន

ប្រភព៖ Sportbibble
热门评论
评论