អត្ថប្រយោជន៍ដ៏សម្បូរបែបនៃផ្លែចេក ដែលអ្នកគួរតែដឹង
សុខភាព៖ ចេកណាំវ៉ា ចេកពងមាន់ ចេកអំបូង ចេកស្នាប់មុខ ផ្លែចេកមានច្រើនប្រភេទ ច្រើនសណ្ឋាន។ យើងអាចបរិភោគជាផ្លែឈើ ជាបង្អែម ជាចម្អាប ជាបន្លែ ជាអន្លក់ ទាំងឆៅ ឬដោយការចម្អិនតាមការចូលចិត្ត។ ជាសរុប ចេកជាផ្លែឈើដ៏មានប្រជាប្រិយភាពរបស់ប្រជាពលរដ្ឋខ្មែរ។ ចេកជាផ្លែឈើគ្មានរដូវរបស់ខ្មែរ ដែលសម្បូរគ្រប់រដូវកាលពេករហូតដល់អ្នកខ្លះលែងចង់ទទួលទាន។ តែប្រសិនបើផ្អែកតាមការសិក្សាវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ ផ្លែចេកមានគុណប្រយោជន៍ច្រើនណាស់ដល់សុខភាព។
ផ្លែចេកមានជាតិស្ករបីប្រភេទគឺ sucrose, fructose និង glucose ដែលផ្ដល់ថាមពលដល់រាងកាយមានវីតាមីន B6 ដែលជួយគ្រប់គ្រងជាតិស្ករក្នុងខ្លួនយើង ទទួលទានចេកពីរផ្លែ អាចឲ្យយើងលេងកីឡាបាន ៩០នាទី ។ ដូចនេះហើយទើបកីឡាករចូលចិត្តទទួលទានផ្លែចេក។
ព្យាបាលការខ្វះឈាម ព្រោះចេកមានសារធាតុដែកខ្ពស់ និងជួយផលិតគ្រាប់ឈាមក្រហម។ មានសារធាតុប៉ូតាស្យូម ជួយរក្សាសម្ពាធឈាមឲ្យប្រក្រតី និងការពារស្ត្រូក។ ជំនួយការចងចាំ ជួយរក្សាទម្ងន់ ចៀសវាងការទល់លាមក នឹងឆាប់ឲ្យស្វាងពីការស្រវឹង ដោយយកចេកកិនក្រឡុកជាមួយទឹកដោះគោស្រស់និងទឹកឃ្មុំបន្តិចតែប៉ុណ្ណោះ។
លើសពីនេះ ផ្លែចេកល្អសម្រាប់អ្នកមានអាការៈធ្លាក់ទឹកចិត្ត Depression ព្រោះចេកមានសារធាតុ triptophan ដែលបំប្លែងឲ្យមាន serotonin អាចជួយឲ្យយើងមានអារម្មណ៍ធូរស្បើយ និងរីករាយ។ ជួយសម្រាល និងបំបាត់ការឆ្អល់ចុងដង្ហើម ជួយសម្រួលប្រព័ន្ធប្រសាទ ជួយបំបាត់ការរលាកក្រពះ និងជួយមិនឲ្យឡើងទម្ងន់ ។ ប្រៀបនឹងប៉ោម ចេកមានប្រូតេអ៊ីនលើស៤ដង មានកាបូនហ៊ីដ្រាត (ស្ករ) លើស២ដង មានហ្វូសហ្វ័រលើស ៣ដង វីតាមីន A និងដែកលើស ៥ដង វីតាមីនផ្សេងៗ ប៉ូតាស្យូមនិងខនិជ ជាច្រើនដង៕
热门评论
评论