ប៉ូលិសស័ក្កិ៤កន្លះម្នាក់ បាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនឯង
ភ្នំពេញ៖ ប៉ូលិសម្នាក់បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ក្នុងថ្លុកឈាម ហេតុការណ៏នេះបានកើតឡើងនៅយប់វេលាម៉ោង៧និង១៥នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅចំណុះផ្ទះជួល ផ្លូវ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ទី២ខណ្ឌមានជ័យ។
ប្រភពព័ត៍មានពីអ្នកជិតខាងក៏បានបញ្ជាក់ឲ្យដឹងថា មុនពេលថ្ងៃកើតហេតុ ប្តីប្រពន្ធទាំង២នាក់ធ្លាប់ឈ្លោះគ្នាជាច្រើនលើកច្រើនសាររួចមកហើយ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អំពើហឹង្សារហូតដល់បាញ់សម្លាប់គ្នានេះ គឺផ្តើមឡើងដោយភ្លើងប្រចណ្ឌ ជនបង្កជាប្តីមានឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៤០ មានតួនាទីអនុប្រធានការិយាល័យនាយកដ្ឋានអង្គរក្ស រីឯ ប្រពន្ធឈ្មោះ កែវ ស្រីដា អាយុ៥២ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ទី២ខណ្ឌមានជ័យ ។ ហេតុការណ៍នេះគឺបានផ្ទុះអាវុធចំនួន៣គ្រាប់ ដោយឃាតករបានប្រើ កាំភ្លើងខ្លីមួយដើមពណ៍ខ្មៅម៉ាក K59 ។
ប្រភពពីអ្នកជិតខាងបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា គ្រួសារសពទាំង២នាក់ខាងលើនេះ តែងតែ មានការឈ្លោះប្រកែកគ្នាជាញឹកញាប់មិននឹកស្មានថាថ្ងៃនេះឈានដល់ថ្នាក់បាញ់សម្លាប់គ្នាបែបនេះទាល់តែសោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅធ្វើកោសល្យវិច័យ ដោយបានបញ្ជាក់ថា ករណីនេះពិតជាបានធ្វើអត្តឃាត បានសម្លាប់ខ្លួនឯង និងបាញ់សម្លាប់ប្រពន្ធពិតប្រាកដមែន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ÷ សួង សាម
មតិល្បី
សរសេរមតិ