កម្រងសុភាសិតខ្មែរ ដែលចាស់ៗបុរាណបានបន្សល់សម្រាប់អប់រំខ្លួនយើងឲ្យមានជីវិតល្អប្រសើរ
សុភាសិតខ្មែរជាពាក្យឱវាទដែលចាស់ៗបុរាណលោកតែងពោលចេញមកយ៉ាងពិរោះ ត្រឹមត្រូវ សម្រាប់អប់រំកូនចៅឲ្យមានជីវិតល្អប្រសើរ។ ពាក្យឱវាទទាំងនោះសុទ្ធសឹងតែជាពាក្យដ៏មានប្រយោជន៍ដែលមនុស្សគ្រប់គ្នាគួរស្តាប់ គួររៀន និងយកមកអនុវត្តន៍ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ សុភាសិតទាំងនោះគឺជាឃ្លាំងដែលផ្ដល់នូវចំណេះ ដាស់សតិ ដល់យើងគ្រប់គ្នា។ ថ្ងៃនេះខ្ញុំសូមលើកយកសុភាសិតបុរាណខ្មែរចំនួន១២សម្រាប់ចែកជូនដល់ប្រិយមិត្តអ្នកអាន៖
១. ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅស ទើបថាបាន បើបណ្តោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន។
២. ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានៈ បន់ព្រះទៅសំពះឯបាយាប (អារក្ស)។
៣. ចំណេះវិជ្ជាលោកចែងចាត់ ទុកជាសម្បត្តិសម្បូរបាន ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់តែបានគ្រាន់អាស្រ័យ ។
៤. ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយទំលាយ ឈ្នះអ្នកខ្សោយដោយសម្លបាយ ឈ្នះអ្នកស្មើកាយដោយការព្យាយាម ។
៥. នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។
៦. បណ្ឌិតស្ងៀមស្ងាត់ ចាំស្តាប់គ្រប់ម៉ាត់ អ្នកពោលប្រាស្រ័យ ប្រើស្មារតីគិតគំនិតកែខៃ ឲ្យបានជោគជ័យ ជាងពោលប៉ប៉ោច។
(រូបតំណាង)
៧. រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។
៨. ស៊ូស្លាប់បារកុំអោយស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេរកុំអោយភ្លើងឆេះផ្ទះ។
៩. កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូចចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។
១០. ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី ។
១១. ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាង ឆ្អិនព្រេងសំណាងផុតទុក្ខា។
១២. ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត។
(រូបតំណាង)
ឯសារយោង៖ សៀវភៅប្រជុំសុភាសិតខ្មែរ
អត្ថបទ៖កុល្លិកា
热门评论
评论