សិទ្ធិរបស់មនុស្សនៅក្នុងសាសនាអុីស្លាម
ពិតប្រាកដណាស់ព្រះអល់ឡោះបានបង្កើតមនុស្សនៅក្នុងទ្រង់ទ្រាយមួយដែលល្អសមរម្យ ហើយបានលើកតម្កើងមនុស្ស ព្រមទាំងប្រទានវិចារណញ្ញាណសម្រាប់មនុស្ស និងវិចារណញ្ញាណនេះផងដែរ ដែលធ្វើអោយមនុស្ស មានកំរិតខ្ពស់ជាងម៉ាឡាអ៊ីកាត់ទៅទៀត។

រូបតំណាង
មានន័យថា៖ “ហើយយើងបានលើកតម្កើងពួកគេ(កូនចៅព្យាការីអាដាំ) ប្រសើរជាងអ្វីៗដែលយើងបានបង្កើតមក។”
ហើយព្រះអល់ឡោះបានសម្រួលសម្រាប់មនុស្សទាំងអស់ នូវអ្វីៗដែលនៅក្នុងពិភពលោកនេះហើយជាមួយនឹងនាក់ម៉ាត់ទាំងអស់នេះផងដែរ អល់ឡោះបានផ្តល់សិទ្ធិសម្រាប់មនុស្ស។

រូបតំណាង
សិទ្ធិមនុស្សនេះវាពុំមែនជាប្រការថ្មីឡើយ តាមពិតវាមានតាំងពីយូរណាស់មកហើយ គឺវាមានតាំងពីមនុស្សមានវត្តមានមកម៉្លេះ ហើយពិតប្រាកដណាស់ពេលសាសនាអ៊ីស្លាមបានមកដល់ ស្របពេលសម័យទាសករកំពុងតែសុសសាយ ដែលអ្នកណាក៏ដឹងពីរឿងនេះដែរនៅក្នុងប្រវត្តិសាស្រ្ត ហើយរ៉សូលរបស់យើង(ព្យាការីមូហាំម៉ាត់)ព្រមទាំងសហាហ្ពាត់(ប្រជាជាតិ)របស់គាត់ ធ្វើកិច្ចការរំលស់ដោះលែងអោយទាសករ មានសិទ្ធិសេរីភាព (ពន្យល់) ជាមូលហេតុដែលធ្វើឲ្យវណ្ណៈទាសករត្រូវលុបបំបាត់ម្តងបន្តិចៗនៅក្នុងសង្គម នេះជាភស្តុតាងមួយដ៏ច្បាស់លាស់ ដែលបញ្ជាក់ថាសាសនាអ៊ីស្លាមយកចិត្តទុកដាក់ទៅលើសិទ្ធិមនុស្ស។

រូបតំណាង
ហើយពិតប្រាកដណាស់មានហើយណាពី(ព្យាការីមូហាំម៉ាត់)របស់យើងគាត់បានផ្សព្វផ្សាយសិទ្ធិរបស់មនុស្ស តាមរបៀបដែលសាសនាអ៊ីស្លាមយល់ឃើញថាសមរម្យ ហើយរ៉សូលក៏បានថែរក្សាសិទ្ធិអ្នកមូស្លីម ក៏ដូចជាថែរក្សាសិទ្ធិអ្នកមិនមែនមូស្លីម ដែលរស់នៅក្នុងប្រទេសអ៊ីស្លាម។
អំពីសិទ្ធិសំខាន់ៗ ដែលសាសនាអ៊ីស្លាមបានថែរក្សាសម្រាប់មនុស្សនោះមានដូចជា៖
- សិទិ្ធរាប់អាន
- សិទិ្ធនៃសេចក្ដីថ្លៃថ្នូ
- សិទ្ធិសេរីភាព
- សិទ្ធីទទួលបានចំណេះដឹង
- សិទ្ធិគ្រប់គ្រង និងចំណាយចាយវាយ
- សិទ្ធិប្រកបមុខរបរ។

រូបតំណាង
ទាំងនេះជាសិទ្ធិដែលទាក់ទងនឹងមនុស្សខ្លួនឯង(សិទ្ធិសម្រាប់ខ្លួនយើងម្នាក់ៗ) រីឯសិទ្ធិដែលទាក់ទង់នឹងខ្លួនឯងនិងអ្នកដទៃវិញមានដូចជា៖ សិទ្ធិកុមារ សិទ្ធិជាសិស្ស សិទ្ធិនារី សិទ្ធិជាកូនចៅ សិទ្ធិជាឳពុកម្តាយ សិទ្ធិជាប្តីប្រពន្ធ សិទ្ធិជាញាតិសណ្តាន សិទ្ធិអ្នកជិតខាង សិទ្ធិជាអ្នកក្រីក្រ ក៏ដូចជាសិទ្ធិរបស់អ្នកមិនមែនអ៊ីស្លាមជាមួយនឹងអ្នកអ៊ីស្លាម។

រូបតំណាង
ក្នុងឱកាសនៃការឈានមកដល់នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ចាំបាច់យើងទាំងអស់គ្នាមិនត្រូវបំភ្លេចឡើយ តើសាសនាអ៊ីស្លាមយកចិត្តទុកដាក់ទៅលើសិទ្ធិមនុស្ស មានទំហំប៉ុនណាដែរ? ដូចដែលយើងបានរៀបរាប់ពីខាងលើមក។
ដូច្នេះរឿងសិទ្ធិមនុស្សនេះវាកើតឡើងជាង១៤០០ឆ្នាំមកម៉្លេះ ហើយអ៊ីស្លាមមិនត្រឹមតែយកចិត្តទុកដាក់ទៅលើសិទ្ធិមនុស្សប៉ុននោះទេ វាព្រមទាំងឈានទៅដល់ការថែរក្សាសិទ្ធិរបស់សត្វពាហៈណៈ សិទ្ធិរុក្ខជាតិ និងសិទ្ធិទាំងអស់មកឃ្លោករបស់អល់ឡោះដែលមានជីវិត ដូចដែលយើងបានដឹងរួចមកហើយនៅពាក្យសម្តីដែលព្រះអល់ឡោះបានបន្ទូលថា៖

មានន័យថា៖ យើងមិនបានបញ្ជូនអ្នកឡើយ(ឱណាពីមូហាំម៉ាត់) លើកលែងតែដើម្បីផ្តល់ក្តីមេត្តាករុណា ទៅចំពោះសត្វលោកទាំងឡាយប៉ុននោះ។
ទាំងនេះជាសិទ្ធនៅក្នុងសាសនាដែលបងប្អូនមូស្លីមត្រូវប្រកាន់ភ្ជាប់រៀនៗខ្លួន៕
តំណភ្ជាប់ https://binbaz.org.sa/fatwas/12434/%D8%AA%D9%81%D8%B3%D9%8A%D8%B1-%D9%82%D9%88%D9%84%D9%87-%D8%AA%D8%B9%D8%A7%D9%84%D9%89-%D9%88%D9%85%D8%A7-%D8%A7%D8%B1%D8%B3%D9%84%D9%86%D8%A7%D9%83-%D8%A7%D9%84%D8%A7-%D8%B1%D8%AD%D9%85%D8%A9-%D9%84%D9%84%D8%B9%D8%A7%D9%84%D9%85%D9%8A%D9%86
https://tafsir.app/ibn-katheer/21/107
热门评论
评论