ម៉ូតសក់របស់មនុស្សក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់ពួកគេបានដែរ
ស្ទីលនៃការកាត់សក់របស់មនុស្សម្នាក់ៗក៏អាចជាកំណត់សម្គាល់មួយដែលអាចឲ្យមនុស្សជុំវិញខ្លួនគេមើលដឹងពីបុគ្គលិកលក្ខណៈរបស់ពួកគេបានដែរ ហើយរបៀបនៃការកាត់សក់ទាំង ៤ ម៉ូតនេះបានបង្ហាញពីអត្តចរិតរបស់ពួកគេដូចខាងក្រោម៖
១. សក់ខ្លី

( រូបតំណាង )
គេជាមនុស្សដែលមានភាពជឿជាក់ចំពោះខ្លួនឯងនិងមានភាពរួសរាយរាក់ទាក់។ គេជាមនុស្សដែលងាយនឹងចុះចំណោមជាមួយមនុស្សគ្រប់គ្នានិងចូលចិត្តបង្កើតមិត្តថ្មី។ គេជាមនុស្សដែលចូលចិត្តការងារដែលអនុញ្ញាតឲ្យគេប្រើប្រាស់ភាពវាងវៃរបស់គេក្នុងការអនុវត្ត ហើយដឹងពីរបៀបប្រឈមមុខនឹងបញ្ហាដោយភាពស្មោះត្រង់និងមានការទទួលខុសត្រូវ ទោះបីជាពេលខ្លះគេធ្វើអ្វីមួយដោយមិនបានពិចារណាក៏ដោយ។
២. សក់ខ្លីត្រឹមក

( រូបតំណាង )
គេជាមនុស្សដែលនិយាយត្រង់ៗ ទោះបីវាធ្វើឲ្យអ្នកដទៃឈឺចាប់ក៏ដោយ។ គេអាចរកឃើញតុល្យភាពរវាងជីវិតផ្ទាល់ខ្លួននិងអាជីពរបស់គេ។ គេគ្មានការភ័យខ្លាចនិងអាចគ្រប់គ្រងបានគ្រប់ស្ថានការណ៍។ គេអាចរៀបចំផែនការជីវិតបានដោយគ្មានភាពស្មុគស្មាញ ហើយចូលចិត្តទទួលបានបទពិសោធន៍ថ្មីៗ។ ពេលខ្លះគេអាចត្រៀមខ្លួមបានយ៉ាងល្អចំពោះរឿងរ៉ាវដែលអាចនឹងកើតឡើងចំពោះគេ។
៣. សក់ខ្លីប្រះស្មា

( រូបតំណាង )
គេជាមនុស្សដែលចូលចិត្តភាពជាស្ត្រីឆើតឆាយនិងមានរូបរាងស្រស់ស្អាត។ គេជាមនុស្សបុិននិយាយ ហើយសម្រស់ធម្មជាតិរបស់គេទាក់ទាញមនុស្សគ្រប់គ្នាដែលបានជួបឲ្យស្រលាញ់ចូលចិត្ត។ គេចូលចិត្តការប្រកួតប្រជែងនិងការបង្កើតថ្មី ហើយជាអ្នកជំនាញក្នុងការបង្កើតមិត្តភាពថ្មីនិងថែរក្សាមិត្តភាពបានយូរអង្វែង។
៤. សក់វែង

( រូបតំណាង )
គេជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ អត់ធ្មត់និងមានក្តីស្រមៃ។ គេស្វែងរកទំនាក់ទំនងស្នេហាដែលយូរអង្វែង ហើយអាចផ្តល់ឲ្យគេនូវអ្វីដែលគេចង់បាន។ គេតែងតែតស៊ូដើម្បីក្តីសុបិន្តរបស់គេ ហើយគេអាចធ្វើរឿងដែលមិនអាចទៅរួចបានច្រើនយ៉ាង ដើម្បីសម្រេចគោលដៅរបស់គេ។ ការតស៊ូរបស់គេនឹងជួយគេឲ្យសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលគេចង់បាន៕
អត្ថបទដើមដោយ : Ice

热门评论
评论