តម្លៃនៃការសិក្សា
មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានចំណេះវិជ្ជាជ្រៅជ្រះ ពួកគេគិតថាវាពិតជាមានសារៈសំខាន់ណាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ។ ចំណេះដឹងគឺជាមធ្យោបាយបាយដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហា ក៏ដូចជាធ្វើឲ្យជីវិតរស់នៅមានភាពល្អប្រសើរ សេចក្តីថ្លៃថ្នូរ មានកិត្តិយសកេរ្តិ៍ឈ្មោះ ល្បីល្បាញ និងជាបុគ្គលល្អនៅក្នុងសង្គមជាតិផងដែរ ។ ដោយមើលឃើញនូវតម្លៃដូច្នេះហើយទើបមនុស្សខិតខំប្រឹងប្រែងសង្វាតរកចំណេះដឹង តាមរយៈការស្រាវជ្រាវ ការសិក្សានៅក្នុងសាលា ក៏ដូចជានៅក្រៅសាលា ក្នុងនោះដែរពួកគេបានសិក្សាបន្ថែមទៅលើក្បួន យុទ្ធសាស្ត្រ នឹងវិធីសាស្ត្រផ្សេងៗ ដើម្បីឲ្យការរស់នៅរបស់ពួកគេទទួលបាននូវភាពជោគជ័យ។

រូបតំណាង
តម្លៃនៃការសិក្សាគឺជាវត្ថុដែលល្អបំផុត វាខុសពីវត្តផ្សេងៗទៀត ដែលតែងតែបាត់ រឺខូចខាតនៅពេលដែលប្រើប្រាស់កាន់តែយូរទៅ ទោះបីវត្ថុនោះមានតម្លៃថ្លៃយ៉ាងណាក៏ដោយ ផ្ទុយពីចំណេះដឹងដែលគេតែងតែនិយាយថា កាន់តែរៀនកាន់តែចេះ កាន់តែប្រើរិតតែប្រសើរឡើង។

រូបតំណាង
ដើម្បីឲ្យការសិក្សាល្អគប្បីត្រូវតែមានការអនុវត្តឲ្យបានប្រចាំផងដែរ មិនមែនរៀនយកចេះដោយមិនបានអនុវត្តនោះឡើយ និងត្រូវសិក្សា ស្រាវជ្រាវបន្ថែមផងដែរមិនត្រូវគិតថាខ្លួនឯងចេះហើយមិនបាច់រៀនទៀតនោះទេចំណុចនេះគឺមិនត្រឹមត្រូវឡើយ ព្រោះចំពោះចំណេះដឹងគ្មានដែនកំណត់ឡើយទោះរៀនដល់ស្លាប់ក៏មិនអស់ដែរ កុំគឺថាខ្លួនពូកែធ្វើ រឹកពាក្រអឹមក្រទមមិនឲ្យតម្លៃអ្នកក្រោម រឺខ្សោយជាងខ្លួនឡើយ។

រូបតំណាង
ដូច្នេះអ្វីៗទាំងអស់មិនអាចជៀសផុតពីការសិក្សាបានទេ មុននឹងចង់ធ្វើការងារណាមួយ និងសម្រេចចិត្តធ្វើអ្វីមួយមិនថាការងារនោះតូចរឺធំក្តីអ្នកគួរតែសិក្សានិងមើលព័ត៌មានបន្ថែមទាក់ទងនឹងការងារនោះឲ្យបានច្រើនរិះតែល្អ ដើម្បីឲ្យការងាររឺកិច្ចការទាំងនោះទទួលបាននូវលទ្ធផលល្អប្រសើរផងដែរ។
អត្ថបទ÷ Confidence

热门评论
评论