បញ្ហាប្រៀបបានជាអាវុធមុខពីរ
នៅក្នុងការរស់នៅបានប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗតែងតែជួបប្រទះនូវបញ្ហានៅក្នុងជីវិតខុសៗគ្នា បញ្ហាខ្លះក៏អាចដោះស្រាយបាន ចំំណែកបញ្ហាខ្លះទៀតក៏ដោះស្រាយមិនបានដល់ថ្នាក់គិតរកបញ្ចប់ជិវិត ព្រោះគិតថាបើសិនជាស្លាប់និងអាចបញ្ចប់បញ្ហាបាន។

(រូបភាពតំណាង)
ប៉ុន្តែការជ្រើសរើសផ្លូវបែបនេះវាពិតជាខុសខ្លាំងណាស់ ចូលក្រឡែកទៅមើលមនុស្សដែលមានជំងឺមហារីក ពួកគាត់តែងតែគិតថាចង់មានជីវិត តែចំពោះយើងវិញជួបរឿងបន្តិចបន្តួចគិតថាមិនអាចដោះស្រាយបាន។ គ្រប់បញ្ហាទាំងអស់សុទ្ធសឹងតែមានដំណោះស្រាយ បញ្ហាប្រៀបបានទៅនិងអាវុធមុខពីរ នៅពេលដែលមានបញ្ហាណាមួយបានកើតឡើងវាក៏មានចំណុចល្អមួយនឹងចំណុចអាក្រក់ដែរ។

(រូបភាពតំណាង)
ចំនុចល្អនោះគឺជួយបង្រៀនឲ្យយើងរឹងមាំជាងមុន ទទួលបាននូវបទពិសោធន៍ ទោះបីជាយើងមិនអាចដោះស្រាយបានល្អក៏ប៉ុន្តែបើយើងជួបនូវបញ្ហានេះម្តងទៀត យើងនឹងដោះស្រាយបានយ៉ាងល្អ។ ចូរយកបញ្ហាទាំងនោះមកធ្វើជាឱកាសក្នុងការអភិវឌ្ឍន៍ខ្លួន ឲ្យប្រសើរជាងមុន និងពង្រឹងសមត្ថភាពដើម្បីឆ្ពោះទៅគោលដៅដែលបានគ្រោងទុក៕
អត្ថបទដើមដោយ៖ សុត ឡៃហៀក
热门评论
评论