មិត្តភាព និងស្នេហា
មិត្តភាពគឺជាផ្នែកមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព និងសុខុមាលភាពរបស់មនុស្សយើងគ្រប់រូប។ ប៉ុន្តែដើម្បីរក្សារ និងបង្កើតវានោះគឺមិនមែនជាការងាយស្រួលនោះទេ។ ការយល់ដឹងអំពីសារៈសំខាន់នៃមិត្តភាពនៅក្នុងជីវិតរបស់យើង នឹងធ្វើអោយយើងងាយស្រួលក្នុងបង្កើតមិត្តភាពថ្មី និងអភិវឌ្ឍចំណងមិត្តភាពនេះ។

រូបតំណាង
ស្នេហាគឺពិតណាស់ជាការស្រលាញ់ ដោយប៉ងប្រាថ្នា មិនមែនស្រលាញ់ហើយមិនប៉ងប្រាថ្នានោះទេ មានន័យថាចង់បាននូវអ្វី ឬ អ្នកណាដែលខ្លួនស្រលាញ់។ តែមួយវិញទៀតបើការស្រលាញ់ផ្តើមចេញពីមិត្តនោះអ្នកអាចនឹងខកបំណង និងត្រូវខូចចិត្តហើយអាចនឹងត្រូវបាត់បង់មិត្តភាពទៀតផង។

រូបតំណាង
សម្រាប់មនុស្សមួយចំនួនទៀតគេអាចនឹងទទួលយកអ្នកប្រសិនជាគេនៅក្បែរអ្នកហើយមានក្តីសុខ។ មិត្តភាពនឹស្នេហាគេអាចបែងចែកអោយដាច់ពីគ្នាបានកុំអោយប៉ះដល់ថ្ងៃមុខនាំរឿងវិនាសដោយសារតែបញ្ហាស្នេហាមួយនេះកើតឡើង។សរសេរដោយ : Mr. Tochh
热门评论
评论