រឿងឪពុក និងកូនដឹកលាទៅលក់
ពេលនិយាយដល់រឿងនេះប្រហែលមានបងៗប្អូនៗមួយចំនួន ប្រហែលជាចាំរឿងនេះដែលធ្លាប់រៀននៅបឋមសិក្សាដោយសាររឿងនេះមានខ្លឹមសារអប់រំដល់សង្គមសព្វថ្ងៃនេះ ទើបខ្ញុំចង់យករឿងនេះមកសរសេរឡើងវិញដែលមានតំណាលដូចតទៅ៖

រូបតំណាង
កាលពីព្រេងនាយមានឪពុកកូនពីរនាក់ និងសត្វលាមួយក្បាល ធ្វើដំណើរពីភូមិមួយទៅភូមិមួយ។ ពេលធ្វើដំណើរចេញពីផ្ទះឪពុកបានអោយកូនជិះលើសត្វលា ហើយគាត់ដឹកលានោះ ពេលដល់ភូមិមួយអ្នកស្រុកនាំគ្នាពេបជ្រាយថា កូនអីមិនខ្វល់ពីឪពុកសោះ សុខចិត្តអោយឪពុកដើរខ្លួនជិះមិនអាណិតគាត់សោះ។ពេលនោះកូនក៏ចុះដើរហើយអោយឪពុកជិះវិញ ទៅដល់ភូមិមួយទៀតអ្នកភូមិក៏លាន់មាត់ថាៈ ក្នុងនាមជាឪពុកបែរជាមិនខ្វល់ពីកូន ជិះលាតែម្នាក់ឯង។

រូបតំណាង
លឺដូចនេះឪពុកក៏អោយកូនមកជិះលាដែរ មកដល់ភូមិមួយទៀតអ្នកភូមិក៏បន្ទោសឪពុកកូននោះថា ហេតុអ្វីមិនអាណិតលាសោះ ជិះទាំងឪពុកទាំងកូន។ដោយមិនចង់អោយអ្នកភូមិនីមួយៗរិះគន់ ឪពុកកូនក៏សម្រេចចិត្តដឹកលាដើរទាំងអស់គ្នា មិនយូរប៉ុន្មានក៏មកដល់ភូមិថ្មីមួយទៀត ស្រាប់តែអ្នកភូមិនាំគ្នាសើចចំអកថា ឪពុកកូននេះមិចក៏ល្ងង់ម៉្លេះ មានលាហើយបែរជាមិនជិះសុខចិត្តដើរទៅវិញ។ បើអ្នកទាំងអស់គ្នាជាឪពុកកូន តើអ្នកទាំងអស់គ្នាគួរធ្វើយ៉ាងណា?
តម្លៃអប់រំក្នុងរឿង៖
បើយើងរវល់តែខ្វល់ពីសំដីអ្នកដទៃច្រើនពេលយើងពិបាកធ្វើដំណើរទៅមុខណាស់ មនុស្សមួយចំនួនមានពាក្យរិះគន់មិនចេះអស់ ចូរមានគោលដៅល្អៗខ្លួនឯង កុំខ្វល់ពីមាត់អ្នកដទៃ។
សរសេរដោយ: ម៉ិច សៀកម៉េង
ប្រភពអត្ថបទ: សៀវភៅភាសាខ្មែរថ្នាក់ទី២
热门评论
评论