"វត្តព្រៃវែង" អារាមស្ថិតនៅចំកណ្ដាលភូមិ មានរាងដូចសំបុកពីងពាង គ្មាននរណាដឹងបើមើលភ្នែកទទេ
ព្រៃវែងជាខេត្តតូចប៉ុន្តែជាខេត្តពោរពេញទៅដោយកសិកម្ម ដែលមានទីតាំងនៅភាគនិរតីនៃទន្លេមេគង្គដ៏មានសក្ដានុពល។ ឈ្មោះព្រែវែងនេះមានន័យថា ព្រៃឈើដ៏វែង ប៉ុន្តែមិនមានព្រៃឈើនេះទៀតឡើយ ព្រោះព្រៃឈើភាគច្រើនត្រូវបានកាប់ជាច្រើនឆ្នាំមកហើយ។
ទោះបីជាយ៉ាងណា អំឡុងមុនសម័យអង្គរ ទីនេះប្រហែលជាតំបន់ដែលមានប្រជាជនរស់នៅច្រើន នៅក្នុងប្រទេស។ អាណាចក្រមួយក្នុងចំណោមអាណាចក្រមុនសម័យអង្គរមានទីតាំងនៅតំបន់ជុំវិញបាភ្នំ។ ខេត្តនេះក៏ជាផ្លូវសម្រាប់ឈប់សម្រាកទៅកំពង់ចាម ឬទៅកម្ពុជាក្រោម។ ក្រុងព្រៃវែងបានរក្សាទុកអគារសម័យអាណានិគមមួយចំនួន ជាភស្ដុតាងថាជាមជ្ឈមណ្ឌលដ៏សំខាន់ពីអតីតកាល។


កេរ្តិ៍មរតកដ៏សំខាន់មួយទៀតរបស់អាណានិគម គឺផ្លូវក្នុងក្រុងព្រៃវែងដែលមានរាងជាសំបុកពីងពាង ដោយមាន "វត្តបុញ្ញខេត្តារាម" ឬវត្តព្រៃវែងស្ថិតនៅជាស្នូលកណ្ដាល។ ទិដ្ឋភាពដ៏អស្ចារ្យនេះ មិនមានមនុស្សច្រើនទេដែលបានដឹងដោយសាររាងផ្លូវខ្វាត់ខ្វែងសំបុកពីងពាងមិនអាចមើលបានដោយភ្នែកទទេ គឺត្រូវធ្វើដំណើរដោយយន្តហោះ ឬប្រើដ្រូនបង្ហោះទើបអាចមើលឃើញ។
ខេត្តព្រៃវែងនៅមានប្រាសាទខ្លះៗដែរ ដូចជាប្រាសាទចុងស្រុក ក្រៅពីនោះមានរមណីយដ្ឋានបាភ្នំ បារាយណ៍អណ្ដែត និងវាលប្រាំងដែលអាចសម្រាកកម្សាន្តបាន។ ដូចជាខេត្តស្វាយរៀងដែរ ខេត្តនេះក៏មាននៅក្នុងផែនទីរបស់ទេសចរ អ្នកស្ពាយកាបូបពីក្រោយដើរទទួលបានប្រយោជន៍ពីខេត្តដ៏ស្ងប់ស្ងាត់នេះ៕






热门评论
评论