យើងចេះតែឭ និងនិយាយតៗគ្នា តើដឹងឬអត់ថាពាក្យ "ឥណ្ឌូចិន" មានអត្ថន័យដូចម្ដេច
ពាក្យឥណ្ឌូចិន ត្រូវបានជនជាតិខ្មែរគ្រប់រូប តែងឭ និងនិយាយតៗគ្នាតាំងពីយូរមកហើយ ពិសេសគឺសម័យអាណានិគមបារាំង។ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលយល់ដឹងស៊ីជម្រៅពីអត្ថន័យពាក្យនេះ ឬដឹងថាវាសំដៅលើអ្វីឲ្យប្រាកដ។
ពាក្យថា "ឥណ្ឌូចិន" ជាភាសាខ្មែរ និងភាសាអង់គ្លេស "Indochina” ឬជាភាសាបារាំង “ Indochine” មានដើមកំណើតមកពីពាក្យចំនួនពីរគឺ “Indo” ដែលសំដៅទៅលើប្រទេសឥណ្ឌា (India) និងពាក្យ “ Chine” ដែលសំដៅទៅលើប្រទេសចិន (China)។

ពាក្យនេះគឺបារាំងចង់សំដៅលើប្រទេសទាំងបីវៀតណាម កម្ពុជា និងឡាវ នេះជាឧបទ្វីបមួយដែលស្ថិតនៅចន្លោះ និងក្នុងពេលតែមួយទទួលរងឥទ្ធិពលរបស់ប្រទេសឥណ្ឌានិងប្រទេសចិនអស់កន្លងកាលយ៉ាងយូរ។ ប្រទេសទាំងបី វៀតណាម, កម្ពុជា និងឡាវ ដែលគេហៅថាសហព័ន្ធឥណ្ឌូចិនសុទ្ធសឹងស្ថិតនៅក្រោមអាណានិគមបារាំងកាលពីជិត១០០ឆ្នាំមុន។ យ៉ាងណាក៏មានប្រទេស ថៃ មីយ៉ាន់ម៉ា ដែលនៅឥណ្ឌូចិនដែរតែមិនក្រោមអំណាចបារាំង។
គួរឲ្យបញ្ជាក់ផងដែរថា ឥណ្ឌា និងចិនជាប្រទេសស្ថិតក្នុងទ្វីបអាស៊ីដែលមានប្រវត្តិសាស្ត្រនិងអរិយធម៌យូរលង់ណាស់មកហើយ។ វាមានភាពជាក់ស្តែង ដែលយើងអាចមើលឃើញក្នុងពេលបច្ចុប្បន្នដូចជាការគោរពលទ្ធិព្រហ្មញ្ញនិយមដែលមានដើមកំណើតនៅប្រទេសឥណ្ឌានិងការសែនព្រេនកុងម៉ាចិនមានដើមកំណើតនៅក្នុងប្រទេសចិន៕


热门评论
评论