ចំណុចខ្លះៗដែលយុវវ័យមួយចំនួន គួរតែដឹងក្នុងវ័យសិក្សា
បើនិយាយពីសម័យថ្មីឥលូវនេះ ខ្ញុំសង្កេតឃើញថា យុវវ័យមួយចំនួនតូចតែងតែភ្លើតភ្លើនក្នុងវ័យសិក្សាដោយការមានទំនាក់ទំនងស្នេហា ការសេពគប់មិត្តភក្តិ និងការភ្លើតភ្លើនជាមួយនិងសម្ភារៈនិយមជាដើម។ ដើម្បីធ្វើខ្លួនឲ្យក្លាយខ្លួនជា កូនល្អ សិស្សល្អ និងមិត្តល្អ បងប្អូនអ្នកសិក្សាទាំងអស់គ្នា គួរតែចៀសវាងនូវរឿងមួយចំនួនដូចជា៖

( រូបតំណាង )
១.គួរចៀសវាងពីរឿងមានស្នេហា
បងប្អូនគួរតែគេចចេញឲ្យឆ្ងាយប្រសិនបើបងប្អូនស្ថិតនៅត្រឹមថ្នាក់វិទ្យាល័យគួរតែចៀសវាងឲ្យឆ្ងាយទើបជាការល្អ ប៉ុន្តមិនមែនបានន័យថា ហាមដាច់ខាតមិនឱ្យមាននោះទេ។ បងប្អូនត្រូវដឹងថាការមានស្នេហា ក្នុងវ័យសិក្សាវាមិនមែនជាការល្អនោះទេ ហើយក៏មិនមែនន័យថាគ្រប់អ្នកដែលមានស្នេហាក្នុងវ័យសិក្សាវាមិនល្អទាំងអស់នោះដែរ។

( រូបតំណាង )
២.កាត់បន្ថយការចំណាយពេលលើហ្គេម

( រូបតំណាង )
បងប្អូនគួរតែកាត់បន្ថយពីការលេងហ្គេមដោយដូរមកជាការធ្វើកិច្ចការសាលា ឬមួយក៏ធ្វើការងារមួយផ្សេងទៀតដើម្បីឱ្យ បងប្អូនភ្លេចពីការលេងហ្គេមច្រើន។ ហើយហ្គេមមួយចំនួនក៏អាចធ្វើឱ្យបងប្អូនញៀនរហូតដល់ភ្លេចបាយក៏មានដែរ។ ហ្គេមអាចជួយឲ្យបងប្អូនមានស្រឡៈខួរក្បាលល្អ និងអាចគេចចេញពីជំងឺស្រ្តេសផងដែរ។ ទោះបីជាការលេងហ្គេមមានផលល្អយ៉ាងណាក៏ដោយ វាក៏មានផលប៉ះពាល់ច្រើនណាស់ដែរប្រសិនបើបងប្អូនចំណាយពេលទៅលើការប្រើប្រាស់វាច្រើនលើសលប់នោះ។
៣.កាត់បន្ថយការខ្ជះខ្ជាយពេលវេលាលើការប្រើទូរសព្ទ័
ពីព្រោះតែការលេងច្រើនវាធ្វើឱ្យបងប្អូនបាត់បង់ពេលវេលាដ៏មានតម្លៃរបស់បងប្អូន ឬមួយក៏ខាតពេលវេលាក្នុងការធ្វើកិច្ចការសាលារបស់បងប្អូនជាក់ជាមិនខាន។ បងប្អូនគួរតែចំណាយពេលវេលារបស់បងប្អូនបើកទូរស័ព្ទរបស់ដើម្បីមកស្រាវជ្រាវមេរៀន ឬមួយក៏សិក្សាស្វែងយល់បន្ថែមពីការលេងទូរស័ព្ទរបស់បងប្អូនវិញ ដើម្បីឱ្យចំណេះដឹងរបស់បងប្អូនកាន់តែកើនឡើងទ្វេដង។
៤.ចៀសវាងការរាប់អានមិត្តភក្តិហាយសូ ( ខ្ញុំចង់សំដៅទៅលើមិត្តភក្តិដែលចូលចិត្តអួតសម្ភារៈនិយម ចូលចិត្តនាំមិត្តភក្តិគេចសាលា )

( រូបតំណាង )
មិត្តភក្តិដែលចូលចិត្តនិយាយសម្ភារៈនិយម ការធ្វើដំណើរកម្សាន្តផ្សេងៗ ចូលចិត្តការដើរលេង ការផឹកស៊ីសប្បាយ -ល- បើសិនជាបងប្អូនអាចចៀសវាងបាន បងប្អូនគួរតែចៀសវាងទៅ ព្រោះថាតែមិត្តប្រភេទនេះអាចនឹងធ្វើឲ្យចិត្តរបស់បងប្អូនកាន់តែឃ្លាតឆ្ងាយពីការសិក្សា និងគោលដៅរបស់បងប្អូន ហើយយូរៗទៅចិត្តរបស់បងប្អូនគិតតែពីការដើរលេងប៉ុណ្ណោះ ហើយភ្លេចគិតពីការសិក្សា។ នេះមិនមែនបានន័យថាឲ្យបងប្អូនមានគំណិតអាត្មានិយមតែឯងពេកនោះទេ គឺខ្ញុំគ្រាន់តែចង់ដាស់តឿនដល់បងប្អូនសិស្សានុសិស្សមិនគួរមើលរំលង ចំណុចទាំងនេះនោះទេ ព្រោះវាជាចំណុចសំខាន់សម្រាប់បងប្អូនគ្រប់រូបទៅថ្ងៃអនាគត។
អត្ថបទដោយ៖ ចាន់ចាវ

热门评论
评论