ខ្លោងទ្វារប្រាសាទកំពូល៣ អតីតច្រកអន្តរជាតិប៉ោយប៉ែត ត្រូវយកធ្វើជាខ្លោងទ្វារនៅទីអារាមមួយនេះវិញ
ខ្លោងទ្វារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានអាជ្ញាធរក្រុង សហការជាមួយព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តវេឡុវ័នពោធិញ្ញាណ (ហៅវត្តអូរឫស្សី) បានរៀបចំសាងសង់ជាខ្លោងទ្វារវត្តបានប្រមាណ ៧០ភាគរយហើយ ដែលការសាងសង់នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។


ប្រាសាទកំពូល៣នេះ ត្រូវបានគេយកមកពីក្រុងប៉ោយប៉ែតមក ដោយសារតែគម្រោងរង្វង់មូលក្រុងប៉ោយប៉ែតត្រូវបានផ្អាកការសាងសង់ និងវាយកម្ទេចចោល ដូច្នេះប្រាសាទកំពូល៣ នេះ ត្រូវបានប្ដូរពីការសង់ពីរង្វង់មូលមកជាខ្លោងទ្វារវត្តអារាមវិញ។ គម្រោង សង់រង្វង់មូលឋានសួគ៌ប្រាសាទកំពូល៣ នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានបញ្ចុះបឋមសាលាកសាងកាលពីឆ្នាំ ២០១៨កន្លងទៅ។
យ៉ាងណាការសាងសង់រង្វង់មូលនេះ មានតម្លៃជាង ៥០ ម៉ឺនដុល្លារ មានកម្ពស់២៣ម៉ែត្រ និងទំហំ៤១ម៉ែត្រ នេះត្រូវបានរុះរើបញ្ចប់គម្រោងវិញដោយត្រូវបានវាយកម្ទេចចោល ក៏សាងសង់ប្ដូរមកជាខ្លោងទ្វារ វត្តពោធិញ្ញាណវិញ ដែលមានទីតាំងស្ថិតនៅ ភូមិអូរឬស្សី សង្កាត់ផ្សារកណ្ដាល ក្រុយប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕




热门评论
评论