លុយដុល្លាររហែក ត្រូវយកទៅដូរនៅឯណា ហើយគេកាត់ទឹកប៉ុន្មាន?
បងប្អូនយើងមួយចំនួនប្រហែលមិនទាន់ដឹងទេថា ពេលជួបលុយដុល្លារក្រដាសរហែក តើត្រូវយកទៅដូរនៅទីណាដើម្បីបានលុយដុល្លារក្រដាសថ្មីដែលអាចចាយវាយនៅលើទីផ្សារបានធម្មតា។ ចំណែកបងប្អូនខ្លះទៀតក៏ឆ្ងល់បើប្រាក់ដុល្លាររហែកជាពិសេសក្រដាស១០០ដុល្លារ ពេលយកទៅដូរ តើត្រូវគេកាត់ទឹកចំនួនប៉ុន្មាន?

បើនិយាយពីលុយរហែក បើសិនជាលុយរៀលខ្មែរយើង គឺបងប្អូនអាចយកទៅនៅសាខាធនាគារជាតិកម្ពុជាដើម្បីបានក្រដាសប្រាក់ថ្មី។ ចំណែកវិញដុល្លាររហែកបងប្អូនអាចយកទៅដូរនៅកន្លែងដូរលុយឯកជនធំៗ។ បច្ចុប្បន្នកន្លែងដូរធំដែលទទួលដូរលុយដុល្លាររហែកគឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ។
ចំពោះការកាត់ទឹកពេលយកលុយដុល្លាររហែកទៅដូរគឺគេកាត់ទឹកទៅតាមសភាពនៃលុយរបស់អ្នក ពោលគឺទាល់តែអ្នកយកលុយរហែកដើម្បីកន្លែងដូរលុយគេពិនិត្យមើលសភាពរបស់លុយជាក់ស្ដែង។
សម្រាប់លុយដុល្លាររហែកដូចរូបភាពលុយក្រដាស១០០ដុល្លារដែលបងប្អូនឃើញខាងក្រោមនេះ ពេលយកទៅដូរ អាចនឹងត្រូវបានគេកាត់ទឹកប្រមាណជា១០ទៅ២០ដុល្លារទៅតាមសភាពជាក់ស្ដែងនៃលុយរបស់បងប្អូនទាំងអស់គ្នា៕
热门评论
评论