Tiktok បាន update ថ្មីអោយមានផ្ទាំងដើរទិញឥវ៉ាន់
ក្រុមហ៊ុន Tiktok បានធ្វើការ update អោយមានគណនីជំនួញនឹងអាចបង្កើតហាងតូចនៅខាងក្នុងកម្មវិធី សម្រាប់អ្នកដែលចង់ដាក់លក់ផលិតផលផ្សេងៗនៅលើ Tiktok កាន់តែងាយស្រួលលក់ជាងមុនផងដែរ។

(រូបភាពតំណាង)
TikTok បានចាប់ដៃគូសហការជាមួយកម្មវិធី Shopify និងកំពុងដាក់ដំណើរការនៅលើ TikTok Shopping ដែលជាផ្ទាំងថ្មីមួយដែលអ្នកប្រើប្រាស់អាចធ្វើអាជីវកម្មលក់ផលិតផលរបស់ពួកគេនិងភ្ជាប់ទៅហាងលក់តាមអ៊ីនធឺណិតរបស់ពួកគេដើម្បទូទាត់ប្រាក់។

(រូបភាពតំណាង)
គណនី TikTok For Business កម្មវិធីនេះកំពុងផ្សាយផ្ទាល់នៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។ ទិន្នន័យ update នេះនឹងបើកឱ្យអ្នកប្រើប្រាស់មួយចំនួននៅក្នុងប្រទេសកាណាដាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ដូច្នោះហើយគណនី Tiktok សម្រាប់ធ្វើជំនួញនេះនិងដាក់ឲប្រើប្រាស់សម្រាប់ប្រទេសផ្សេងៗទៀត នៅពេលឆាប់ៗនេះហើយ សូមរងចាំសម្រាប់ការ update ថ្មីមួយនេះ។
អត្ថបទប្រែសម្រួលដោយ: ទន សុង
ប្រភពដើម:https://www.engadget.com/tiktok-shopping-shopify-tag-business-store-164015637.html
热门评论
评论