សម័យបុរេប្រវត្តិសាស្រ្ត
ប្រវត្តិសាស្រ្តពិតជាមានសារៈសំខាន់ណាស់សម្រាប់កូនដែលគួរដឹង។ថ្ងៃនេះដែរខ្ញុំសូមរៀបរាប់សង្ខេបនៃប្រវត្តិសាស្រ្តដំបូងនៃកម្ពុជាគឺសម័យបុរេប្រវត្តិ។បុរេប្រវត្តិខ្មែរគឺជាសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ មនុស្សពុំទាន់ចេះបង្កើតតួអក្សរសម្រាប់កត់ត្រាហេតុការណ៍អ្វីឡើយហើយត្រូវបានបែងចែកជា3ដំណាក់កាល:

រូបតំណាង
១.សម័យថ្មបំបែក
ក្នុងយុគនេះមនុស្សយកថ្មមកបំបែកធ្វើជាឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលមានតាំងពី៦០០០០០ ដល់ ៨០០០ឆ្នាំមុនគ.សសម័យនេះគេអាចចាត់ទុកជាដើមសម័យអារ្យធម៌ខ្មែរ។
២.សម័យថ្មរំលីង
យុគនេះមនុស្សចាប់ផ្ដើមចេះរំលីងថ្មធ្វើជាឧបករណ៍ប្រើប្រាស់ដែលមានភាពងាយស្រួយប្រើ និង មាន ភាពសុក្រិត។សម័យនេះគេគិតចាប់ពី ៨០០០ ដល់ ២០០០ឆ្នាំមុនគ.ស ដែលចាត់ទុកថាជាសម័យបដិវត្តន៍ មានការផ្លាស់ប្ដូរគ្រប់វិស័យ ផ្នែកសេដ្ឋកិច្ច ជំនឿ សង្គមកិច្ច និង មនុស្សចេះដាំរុក្ខជាតិ ដូចជាស្រូវជាដើម។
៣.សម័យលោហៈ(យុគលោហៈ យុគសម័យដែក)
សម័យនេះមនុស្សចេះប្រើលោហៈដូចជា ស្ពាន់ ដែក សំរឹទ្ធិ ទង់ដែង សំណ....ដែលគេរកឃើញដូចជាកណ្ដៀវ កងដៃកងជើង លំពែង ហើយនិងឃើញពណ៌ដែលគេផាត់លើភាជន៍ដីដែលមានទ្រង់ទ្រាយល្អប្រណិត។ យុគសម័យនេះចាប់ពី២០០០ ដល់100ឆ្នាំមុនគ.ស ដែលមានភាពជឿនលឿន។
គេសន្និដ្ឋានសម័យនេះបានតាមរយៈកំណាយនៅស្ថានីយ៍មួយចំនួនដូចជា ម្លូព្រៃ(ព្រះវិហារ) ឆ្លូង(ក្រចេះ) ភ្នំក្បាលរមាស(កំពត) ល្អាងស្ពាន (បាត់ដំបង)-ល-។ ខ្មែរជំនាន់នោះក៏មានជំនាញដូចជាចេះធ្វើឧបករណប្រើប្រាស់ពីលោហៈ(កាបិត ញញួរ អង្កាំថ្ម) ត្បាញឧបករណ៍ឈើ(កញ្ជើ កន្រ្តក...) ចេះសូន្យដី ដុតដី ចេះប្រើឆ្អឹងសត្វ ចេះប្រើសំបកខ្យងខ្ចៅ ចេះគូរគំនូរ ស្លលង្ហិន បង្កើតរបាំប្រជាប្រិយ ចេះសង់ផ្ទះ ធ្វើស្រែចំការ និងធ្វើស្បៀងផ្សេងៗផងដែរ។

រូបតំណាង
ខ្មែរសម័យបុរេប្រវត្តិចុងក្រោយក៏មានភាពអភិវឌ្ឍន៍មិនចាញ់ប្រជាជននៅតាមជនបទនាសម័យបច្ចុប្បន្នតំបន់ជនបទនោះទេ(ពេលមិនទាន់មានអ៊ីនធើណេត និងអេឡិចត្រូនិច)។
អត្ថបទសង្ខេបដោយ៖ សៀកម៉េង
热门评论
评论