យល់ដឹងពីផ្នែកសំខាន់របស់កុំព្យូទ័រ
កុំព្យូទ័របែងចែកចេញជាពីរផ្នែកសំខាន់ៗដូចជា:
ផ្នែកឧបករណ៍ (Hardware)
Hardware គឺជាផ្នែកមួយដែលយើងអាចមើលឃើញ និងប៉ះបាន។ Computer ផ្សំឡើងដោយ Hardware សំខាន់ៗ បួន គឺៈ Monitor, System Unit, Keyboard និង Mouse។
Monitor: គឺជាឧបករណ៍សម្រាប់បង្ហាញទិន្នន័យដែលចេញពី System Unit តាមរយៈ VGA Card (Video Graphics Array)។

System Unit: កើតឡើងពីបង្គុំHardware ជាច្រើនដែលមានតួនាទីជាប្រតិបត្តិករ និងផ្ទុកទិន្នន័យ។

Keyboard: ជាឧបករណ៍បញ្ចូលទិន្នន័យ និង បញ្ជាទៅលើកម្មវិធី។

Mouse: ជាឧបករណ៍ប្រើសម្រាប់ជំនួយក្រៅពីការប្រើប្រាស់លើ Keyboard។ វាអាចបញ្ជាចលនារបស់ Pointer ឲ្យរត់ដោយសេរីនៅលើអេក្រង់របស់ Monitor ដើម្បីចូលទៅ
បើក ឬ បិទ Menu ណាមួយបានឆាប់រហ័ស។

សមាសធាតុបន្ថែម
CD/DVD-ROM (Read Out Memory) : ជាឧបករណ៍ប្រើសម្រាប់ អាន (Read) និង បញ្ចូលទិន្នន័យ (Write) លើ CD ឬ DVD។
Speaker: ជាឧបករណ៍សម្រាប់បញ្ចេញសំលេង។
Printer: ជាឧបករណ៍សម្រាប់បោះពុម្ពឯកសារ (Print)
Scanner: ជាឧបករណ៍សម្រាប់ផ្តិតយករូបភាពចូលទៅក្នុងកុំព្យូទ័រ (Scan)។
USB Flash Drive : ជាឧបករណ៍សម្រាប់ផ្ទុកទិន្នន័យ។
UPS : ជាឧបករណ៍ផ្ទុកចរន្តអគ្គិសនី និង បញ្ចេញមកវិញនៅពេលដាច់ភ្លើង។

ផ្នែកកម្មវិធី (Software)
Software គឺជាផ្នែកមួយដែលមិនអាចប៉ះបាន តែយើងអាចបញ្ជា ឬ ធ្វើការជាមួយវាបានតាមរយៈការបង្ហាញកម្មវិធីនៅលើអេក្រង់ (Screen Monitor)។ Software ចែកជាពីរផ្នែកធំៗគឺ កម្មវិធីដំណើរការ (Operation System or OS) និង កម្មវិធីប្រើប្រាស់ (Application Program) ។
Operating System (OS) : ជាប្រភេទកម្មវិធីដែលធ្វើឲ្យកុំព្យូទ័រអាចមានដំណើរការបាន ដែលមានដូចជា Microsoft Windows, DOS, Mac,…។

Application Program : គឺជាប្រភេទកម្មវិធីដែលដំណើរការលើ Operating System សម្រាប់ឲ្យយើងប្រើប្រាស់ទៅតាមប្រភេទផ្សេងៗគ្នា តាមគោលបំណង និងការងារ។ ឧទាហរណ៍: Microsoft Office, Adobe Photoshop, Media។

កុំព្យូទ័រមួយបើគ្មានHardware និង Softwareទេ នោះវាមិនអាចដំណើរការបានឡើយ។
រៀបរៀងដោយ: យ៉ុត សុផាត់
热门评论
评论