មកស្គាល់ប្រាសាទបុរាណខ្មែរបុរាណ ដែលដូនតាលោកបានសាងសង់ ហើយសព្វថ្ងៃស្ថិតនៅទឹកដីប្រទេសថៃ
ប្រាសាទបុរាណខ្មែរមិនត្រឹមតែមាននៅរាយពាសពេញប្រទេសកម្ពុជានោះទេ ក្នុងនោះគេក៏ប្រទះឃើញប្រាសាទបុរាណខ្មែរជាច្រើនបន្សលទុកវត្តមាននៅក្នុងបណ្ដាប្រទេសជិតខាងមួយចំនួនដូចជា ប្រទេសថៃ ប្រទេសឡាវ និងភាគខាងត្បូងប្រទេសវៀតណាមជាដើម។

សំណង់ប្រាសាទបុរាណខ្មែរមួយចំនួនខាងក្រោមនេះ ធ្លាប់ស្ថិតនៅជាអតីតដែនដីអាណាចក្រខ្មែរ ដែលកសាងដោយបុព្វបុរសខ្មែរអាយុកាលរាប់សតវត្សមកហើយ ។ ប្រាសាទខ្មែរបានបន្សល់ទុកជាច្រើនខេត្តនៅប្រទេសថៃ នាបច្ចុប្បន្ននេះ។ តំបន់ដែលមានបន្សល់ប្រាង្គប្រាសាទខ្មែរច្រើនជាងគេភាគច្រើននៅតំបន់ឦសាន ដែលជាប់ទឹកដីកម្ពុជាមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ។
ប្រាង្គប្រាសាទធំៗដែលល្បីឈ្មោះនៅទីនោះមានដូចជា៖ ១. ប្រាសាទភ្នំរុង ខេត្តបុរីរម្យ ២. ប្រាសាទពិមាយ ខេត្តនគររាជសីមា ៣. ប្រាសាទភ្នំវាន់ ខេត្តនគររាជសីមា ៤. ប្រាសាទមឿងតាំ ៥. ប្រាសាទស្ដុកកក់ធំ ខេត្តស្រះកែវ ៦. ប្រាសាទមឿងសិង្ហ ខេត្តកាញ្ចនបុរី ៧. ប្រាសាទកំពង់លែង ៨. ប្រាសាទនាងរាំ ខេត្តនគររាជសីមា ៩. ប្រាសាទប្រាង្គគូ ខេត្តស៊ីសៈកេត ១០. ប្រាសាទស៊ីខរភូមិ ខេត្តសុរិន្ទ និង ១១. ប្រាសាទសាំយ៉ត -ល-៕



热门评论
评论