ប្រៀបធៀបសត្វឆ្អឹងកង និងសត្វឥតឆ្អឹងកង
សត្វឆ្អឹងកងមានដូចជា ឆ្កែ ឆ្មា អណ្តើក ត្រី បក្សី ឬអ្នកទាំងអស់អាចមើលតាមរូបតំណាងទីមួយក៏បាន (Vertebrates មានន័យថា សត្វឆ្អឹងកង ជាសត្វដែលមានឆ្អឹងកងខ្នង)។
សត្វឥតឆ្អឹងកងមានដូចជា ខ្យង គ្រំ ពីងពាង បង្កង បង្គា ឬដូចជារូបតំណាងទីពីរ (Invertebrates មានន័យថា សត្វឥតឆ្អឹងកង ជាសត្វឥតឆ្អឹងកងខ្នង)។


លក្ខណៈរបស់សត្វឆ្អឹងកង និងសត្វឥតឆ្អឹងកងមានលក្ខណៈដូចគ្នា និងខុសគ្នា ដូចជា :
+លក្ខណៈដូចគ្នា
- ទទួល និងបញ្ចូនព័ត៌មាន
- ឆ្លើយតបទៅនឹងព័ត៌មាន
+លក្ខណៈខុសគ្នា
- សត្វឆ្អឹងកង
- មានសរីរាង្គវិញ្ញាណច្រើន
- ខួរក្បាលមានទំហំធំ ហើយមានលក្ខណៈស្មុគស្មាញ ជាពិសេសថ្នាក់ថនិកសត្វ
- មានអឌ្ឍគោលខួរ និងខួរតូច។
- សត្វឥតឆ្អឹងកង
- មានសរីរាង្គវិញ្ញាណតិច
- ខ្លះមានខួរ តែមានទំហំតូច (កង់គ្លីយ៉ុង) មានលក្ខណៈងាយ
- គ្មានអឌ្ឍគោលខួរ និងខួរតូចទេ។
កែសម្រួលដោយ : coffee__tea
ដកស្រង់ពី : សៀវភៅពុម្ពជីវវិទ្យាថ្នាក់ទី១២
សេចក្តីថ្លែងការណន៍ដើម:
ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។
点击查看更多内容
热门评论
评论