ល្បងចិត្តសាស្រ្ត! តើបុរសម្នាក់នេះ ឈរបែរខ្នង ឬ បែរមុខមករកអ្នក?
(ល្បងចិត្តសាស្ត្រ) ៖ វាជាការពិត សកម្មភាព ទម្លាប់ ឬទម្រង់ផ្សេងៗនៅលើមុខរបស់អ្នកគឺអាចបង្ហាញច្បាស់ពីលក្ខណៈសម្បត្តិរបស់មនុស្សម្នាក់ៗបាន ប៉ុន្តែអ្វីដែលអ្នកនឹកស្មានមិនដល់ រូបភាពដែលអ្នកសម្លឹងឃើញនៅពេលនេះ គឺអាចយកមកបកស្រាយពីចិត្តអ្នកពិតៗ ទាំងអ្វីដែលអ្នកខ្លាច និង ប្រាថ្នាចង់បានបំផុតនៅក្នុងជីវិតនេះ ៖

(១). ឈរបែរមុខមករកអ្នក
បើសិនជាអ្នកមើលឃើញរូបនេះ ជាមនុស្សប្រុសឈរបែរមុខមករកអ្នក ហើយបើកដៃចាំទទួលអ្នកនោះ អ្នកអាចនឹងកំពុងតែរងចាំការណាត់ជួបដ៏សំខាន់ណាមួយ ឬ ក៏ជាការផ្សងព្រេងដែលអ្នកមានប៉ងទុកជាយូរមកហើយ។ អ្នកគួរតែត្រៀមខ្លួនអោយបានរួចរាល់ដើម្បីទទួលយកបទពិសោធន៏ថ្មីៗ និង មេរៀនជីវិតជាច្រើនដែលការងារមួយនេះនឹងផ្ដល់អោយអ្នក។ មិនខុសអ្វីពីបុរសដែលបើកដៃស្វាគមន៏នេះនោះ ពេលនេះអ្នកមានអារម្មណ៏ថាខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់ មិនថាមានបញ្ហាអ្វីនៅក្នុងជីវិតនោះទេ ក៏រីករាយនឹងទទួលវាជានិច្ច។
(២). ឈរបែរខ្នងដាក់អ្នក
បើសិនជាអ្នកសម្លឹងឃើញបុរសនេះបែរខ្នងដើរចេញពីអ្នកនោះ អ្នកនឹងទទួលបានអ្វីមួយដែលកំពុងតែរងចាំអ្នកឆាប់ៗនេះមិនខាន។ ទោះជាអ្នកធ្លាប់បានជួបប្រទះរឿងរ៉ាវជាច្រើនមកហើយ អ្នកបានសម្រេចចិត្តយ៉ាងដាច់ស្រេចទៅហើយ ថានឹងចាកចេញពីវា ទុកវានៅអតីតកាល មិនសល់កន្លែងសម្រាប់អ្វីដែលកន្លងផុតទៅហើយនោះទេ នៅក្នុងអនាគតអ្នក។ ផ្ទុយពីអ្នកដែលសម្លឹងឃើញមនុស្សប្រុសដែលដើរតម្រង់មករកអ្នកដោយបើកដៃទទួល ជីវិតអ្នកនឹងមានការផ្លាស់ប្តូរ ព្រោះតែការសម្រេចចិត្តបោះបង់ អ្វីដែលអ្នកគិតថាធ្វើអោយជីវិតអ្នកនៅនឹងថ្កល់ តាំងចិត្តថានឹងដើរចេញទាំងមិនងាកក្រោយ ៕
热门评论
评论