និមិត្តរូបនាគក្នុងស្ថាបត្យកម្ម និងជំនឿខ្មែរដែលយើងធ្លាប់តែឮក្នុងរឿងព្រេងនិទាន និងទេវកថាប៉ុណ្ណោះ
នាគជាសត្វដ៏អស្ចារ្យមួយដែលយើងធ្លាប់តែឮក្នុងរឿងព្រេងនិទាន និងទេវកថាប៉ុណ្ណោះ។ ក្នុងទេវកថាវិទ្យាឥណ្ឌា-ខ្មែរ ប្រភេទនាគត្រូវបានកំណត់ដោយចំនួនក្បាល។ មិនតែប៉ុណ្ណោះទៀតសោត នាគទាំងនោះសុទ្ធសឹងតែមានឈ្មោះខុសៗគ្នាទាំងអស់។ វត្តមានរបស់នាគទាំងនោះ ត្រូវបានគូសបញ្ជាក់តាមរយៈវិស័យសិល្បៈមុនដំបូងបង្អស់នៅអំឡុងសតវត្សទី១-៣ នៃគ.ស ជាសម័យកាលដែលប្រទេសកម្ពុជាស្ថិតក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា។

និមិត្តរូបនៃសត្វអច្ឆរិយដ៏មានមហិទ្ធិឫទ្ធិទាំងនេះ មិនមែនពាក់ព័ន្ធតែទៅនឹងវិស័យសិល្បៈស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធទៅនឹងជំនឿសាសនា រវាងព្រហ្មញ្ញសាសនា ទាំងព្រះពុទ្ធសាសនាផងដែរ ដែលត្រូវបាននាំចូលពីឥណ្ឌា ចូលមកក្នុងប្រទេសខ្មែរបុរាណតាមរយៈលទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ នៅក្នុងទេវកថា ប្រវត្តិកំណើតនាគមានដូចតទៅ៖
១ . នាគសេសៈ ឬអនន្ត: ឬវាសុគិ៖ ជាសត្វនាគដែលមានដើមកំណើតពីការផ្គុំធាតុកើតឡើងឯងៗ មានជីវិតអមតៈមានកំណើតនៅឋានទេវលោក ។
២ . នាគមុជ្ជលិន៖ មានដើមកំណើតនៅបាតស្ទឹងហិរញ្ជៈជានាគដែលតែងតែផ្ដល់សេចក្ដីសុខសាន្តដល់មនុស្សលោកទាំងឡាយ និងបានជួយធ្វើជាទម្រឲ្យផុតអំពីទឹកភ្លៀងជន់ជោរ និងបានបើកពពារប្រក់ការពារទឹកភ្លៀងព្រះសុទ្ធោទនៈដើម្បីឲ្យព្រះអង្គបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ។
៣ . នាគកាល្យ៖ មានដើមកំណើតចន្លោះឋានទេវលោក និងឋានមនុស្សលោក ។ នាគនេះមានលំនៅ នៅបាតសមុទ្រ ។
៤ . នាគពិរុណនាគ៖ មានអាយុវែងឥតព្រំដែនកំណត់ជាស្ដេចដែលគ្រប់គ្រងពិភពនាគនៅបាតាលលោក៕




热门评论
评论