រឿងគូជម្លោះកំពូលស្នេហ៍!ភាគបញ្ចប់
សួស្ដីបងប្អូនអ្នកអាន ទាំងអស់គ្នាថ្ងៃនេះរាងកាត់សាច់រឿង ច្រើនបន្តិចហើយដូច្នេះសាច់រឿងយើងឈានដល់ភាគបញ្ចប់ហើយ តោះបើចង់ដឹងយ៉ាងណានោះអានអត្ថបទខាងក្រោមនេះ ។

(រូបតំណាង)
តពីភាគមុន តាមពិតតួប្រុសរបស់យើង សុំឲ្យតួស្រីរៀបការជាមួយខ្លួន ព្រោះមិនចង់ឱ្យអ្នកម៉ាក់បង្ខំរៀបការជាមួយមនុស្សស្រីដែលម៉ាក់គាត់រើសឲ្យនោះទេ។ ធ្វើបែបនេះទើបម៉ាក់របស់តួប្រុស ឈប់រើសគួរឱ្យគាត់ទៀត តែបើមើលតាមចិត្តរបស់តួប្រុសទៅ គឺស្រឡាញ់តួស្រីហើយមិនចង់បាត់បង់តួស្រីយើង ទើបចងជើងតួស្រីជើងបែបនេះព្រោះដឹងថា តួស្រីពេលនេះកំពុងតែខ្វះខាតលុយកាក់នោះអី ។ បញ្ជាក់តួស្រីយើងខ្វះខាតលុយកាក់ ព្រោះថ្ងៃដែលរត់ចោលរោងការខាងប្រុសគេទៀតថ្លៃខូចខាត ។ កាត់មកដល់តួស្រីមកលេងប៉ានិងម៉ាក់ ប៉ាម៉ាក់របស់តួស្រីយើង គាត់សប្បាយចិត្តណាស់ព្រោះឃើញកូនមកលេង បាត់តួស្រីយើងយូរពេកឥឡូវកូនមកលេងសប្បាយចិត្តដល់ហើយ ។ ថ្ងៃនេះដែរម៉ាក់របស់តួស្រីបាន ចេញពីមន្ទីរពេទ្យ ត្រឡប់មកផ្ទះវិញបាន៤.៥ថ្ងៃ តួស្រីក៏ឡើងមកភ្នំពេញវិញ ។ តួប្រុសក៏សួរថាម៉េចហើយពាក្យសន្យាដែលថា យល់ព្រមរៀបការជាមួយគាត់ ដើម្បីកុហកម៉ាក់គាត់ ទើបបានជាគាត់ព្រមឲ្យតួស្រីដាក់ច្បាប់ ទៅលេងម៉ាក់ប៉ានោះអី គិតដល់ណាហើយ ។ តួស្រីរាងទាក់ទើក៏ប៉ុន្តែ ឆ្លើយថាយល់ព្រមជាមួយតួប្រុសយើងហើយ ។ ថ្ងៃនេះថ្ងៃថ្មី តួប្រុសរបស់យើងបាននាំតួឯកស្រីទៅលេងម៉ាក់ និងយកអីវ៉ាន់ទៅជាមួយដែរ គោលបំណងគឺឱ្យតួស្រីនៅក្នុងផ្ទះរបស់ខ្លួន ។

(រូបតំណាង)
ម៉ាក់តួប្រុសឆ្ងល់ខ្លាំងណាស់ ហើយសួរកូនថានេះជានរណានាំគេមកផ្ទះយើងធ្វើអី ។ តួប្រុសយើងក៏ឆ្លើយថានេះម៉ាក់ជាកូនប្រសារបស់ម៉ាក់ហើយឈប់រកគួរឲ្យខ្ញុំទៀតទៅ ។ ម៉ាក់ដូចជាមិនជឿសោះ កន្លងទៅតែពីរខែកូនអាចរកអ្នកត្រូវចិត្តបានហើយមែន ។ តួប្រុសប្រាកដណាស់ម៉ាក់នេះហើយគឺជាគូជីវិតរបស់កូន ។ អូនឆាប់ជម្រាបសួរម៉ាក់ក្មេកទៅ (តួប្រុសប្រាប់ឲ្យតួស្រីយើងជម្រាបសួរម៉ាក់របស់គាត់ហ៎) ។ ម៉ាក់របស់តួប្រុសក៏មិននិយាយស្ដីអ្វីដែរ ហើយមើលទៅដូចជាពេញចិត្តតួស្រីយើងម៉េចមិនដឹងទេនៀក ។ ពួកគេគេងបន្ទប់ជុំគ្នាហើយរាល់ថ្ងៃពួកគេតែងតែឈ្លោះ ប្រកែកគ្នាជារើយៗ មិនយូរប៉ុន្មានមួយឆ្នាំបានកន្លងផុតទៅ ការឈ្លោះប្រកែករបស់ពួកគេទាំងពីរនាក់ក៏ក្លាយទៅជាការស្រលាញ់ ។ តែតួស្រីរបស់យើងមិនចង់ កុហកម៉ាក់របស់តួប្រុសបន្តទៀតទេមក៏បានសម្រេចចិត្តប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់ម៉ាក់តួប្រុសឲ្យបានដឹង ហើយរៀបចំអីវ៉ាន់ត្រឡប់មកខេត្តវិញ ព្រោះគិតថាតួប្រុសនេះមិនបានស្រលាញ់ខ្លួនដូចខ្លួនស្រឡាញ់តួប្រុសឡើយ ។ នៅពេលដែលតួប្រុសដឹងថាតួស្រីត្រឡប់មកខេត្ត ហើយដឹងរឿងរ៉ាវគ្រប់យ៉ាងដែលម៉ាក់បាននិយាយប្រាប់គាត់ ក៏បានសារភាពទៅម៉ាក់គាត់ទាំងអស់ថាគាត់ធ្វើគ្រប់យ៉ាងព្រោះតែស្រលញ់តួស្រី ទើបបានជាគាត់ចុះកិច្ចសន្យាឲ្យតួស្រីធ្វើជាប្រពន្ធខ្លួនដូច្នេះ ព្រោះមិនចង់បាត់បង់តួស្រីឲ្យទៅនរណាម្នាក់ឡើយ ហើយពេលនេះម៉ាក់បានដឹងរឿងរ៉ាវអស់ហើយតើម៉ាក់ជំទាស់នឹងកូនដែរទេ ។ ម៉ាក់ជំទាស់ មិចបានជាកូនមិនប្រាប់ម៉ាក់តាំងពីរដំបូង ម៉ាក់នឹងបាន ចូលស្ដីដណ្ដឹងអោយបានត្រឹមត្រូវតាមប្រពៃណី រៀបការអោយចប់សព្វគ្រប់តែម្ដង ។ ហើយម៉ាក់តួប្រុសបន្តទៀតថាពេលនេះក៏មិនទាន់ហួសពេលដែលកូន ។ សាច់រឿងក៏កាត់មកដល់ម៉ាក់តួប្រុសនាំគ្នាមកចូលស្ដីដណ្ដឹងតួស្រី តួស្រីនិយាយថាមានរឿងអ្វីកើតឡើងទៅអ៊ុំស្រីបានជា.... និយាយបានតែប៉ុណ្ណេះ តួប្រុសកាត់ថាអូនរត់ចោលបងម៉េចកើត យើងជាប្ដីប្រពន្ធនឹងគ្នានោះអី ចាប់ពីថ្ងៃនេះទៅបងនឹងអូនគឺជាប្ដីប្រពន្ធត្រឹមត្រូវតាមច្បាប់គ្មានថ្ងៃបែកគ្នាទេ។ តួស្រីឆ្លើយអ្នកណាយល់ព្រមរៀបការជាមួយលោក ។ តួប្រុសម៉េចបានជាអូននិយាយអញ្ចឹង លោកមិនដែលនិយាយថាស្រឡាញ់ខ្ញុំផងឲ្យខ្ញុំរៀបការជាមួយលោកយ៉ាងមិចនឹងកើត ។ បងស្រលាញ់អូនអូនឮទេ តួស្រីក៏និយាយថាមិនខ្មាសប៉ាម៉ាក់ទេឬយ៉ាងម៉េច ។ សាច់រឿងយើងបានមកដល់ទីបញ្ចប់ហើយពួកគេក៏បានរៀបការរួមរស់ជាគូនឹងគ្នារហូតតទៅ ។
សូមអរគុណបងប្អូន អ្នកអានជាទីស្រលាញ់រាប់អាន ដែលបានតាមដានអានតាំងពីដើមរហូតដល់ចប់ សូមឱ្យបងប្អូនជួបតែ សំណាងល្អមានសុភមង្គលក្នុងគ្រួសារ ចៀសផុតពីជំងឺកាចសាហាវទាំងឡាយទាំងពួងផងចុះ។
អត្ថបទដោយ÷ឡី ស្រីមុំ
热门评论
评论