រឿង ព្រះនាងព្រិលស និងបុរសតឿទាំងប្រាំពីរ (ភាគបញ្ចប់)
ព្រះនាងព្រិលស ទ្រង់បានរៀបរាប់ពីដំណើររឿងដ៏ឃោរឃៅរបស់ព្រះមហាក្សត្រិយានីចំពោះព្រះនាងដល់បុរសតឿទាំងប្រាំពីរ។ បុរសទាំងប្រាំពីរបានទូលថ្វាយព្រះនាងថា
“ព្រះនាងអាចនៅទីនេះតាមព្រះទ័យដែលព្រះនាងចង់ស្នាក់នៅ”។
ស្អែកឡើង បុរសតឿទាំងប្រាំពីរចេញទៅធ្វើការនៅភ្នំ ចំណែកព្រះ នាងព្រិលសវិញ ព្រះនាងទ្រង់បោសសម្អាត និងចំអិនអាហារសម្រាប់ពួកគាត់ទាំងអស់គ្នា។

(រូបតំណាង)
ព្រះមហាក្សត្រិយានី ស្វែងរកនូវកន្លែងលាក់ព្រះកាយរបស់ព្រះនាងព្រិលសតាមរយៈកញ្ចក់ទិព្វ នៅពេលដឹងកន្លែងស្នាក់នៅរបស់ព្រះ នាងព្រិលស មហាក្សត្រិយានី ទ្រង់ដាក់ថ្នាំពុលក្នុងផ្លែប៉ោមដ៏ក្រហមរលោងហើយជាស្រេច។ មហាក្សត្រយានីក៏បន្លំព្រះកាយដោយស្លៀកពាក់ជាស្ត្រីចំណាស់ម្នាក់ និងធ្វើដំណើរទៅជួបព្រះនាងព្រិលសនៅផ្ទះបុរសតឿទាំងប្រាំពីរ។

(រូបតំណាង)
ស្ត្រីចំណាស់បានទូលទៅកាន់ព្រះនាងព្រិលសថា
“ខ្ញុំម្ចាស់មានផ្លែប៉ោម ល្អមួយចំនួនទូលបង្គំសូមថ្វាយព្រះនាងមួយផ្លែសម្រាប់សោយ”
គ្រាន់តែព្រះនាងសោយផ្លែប៉ោមនោះបានបន្តិច ស្រាប់តែធ្វើឲ្យ ព្រះនាងដួលលើឥដ្ឋ ឃើញដូចនេះស្ត្រីចំណាស់សើច ហើយក៏ចាកចេញ ទៅ។ បន្ទាប់មកបុរសទាំងប្រាំពីរក៏វិលត្រឡប់មកផ្ទះវិញ ក៏ប៉ុន្តែពួកគាត់មិនអាចធ្វើឲ្យព្រះនាងភ្ញាក់ដឹងព្រះកាយបានទេ។ពួកគាត់មានទុក្ខព្រួយយ៉ាងខ្លាំងហើយក៏បានដាក់ព្រះនាងក្នុងមឈូស។

(រូបតំណាង)
គាប់ជួននៅពេលព្រះរាជបុត្រមួយអង្គឆ្លងកាត់ទីនោះទ្រង់ក៏ទតឃើញ និងមានព្រះទ័យប្រតិព័ទ្ធ ប្រះនាងព្រិលសដែលនៅក្នុងមឈូស។ ព្រះអង្គទ្រង់ក៏ថើបព្រះនាង ហើយស្នាមថើបនេះបានធ្វើអោយព្រះនាងដឹងព្រះកាយ។ ព្រះអង្គក៏បានរៀបអភិសេកជាមួយព្រះនាង។ ចាប់តាំងពីពេលនោះមកព្រះរាជបុត្រ និងព្រះនាង ទ្រង់រស់នៅប្រកបដោយសុភមង្គល។

(រូបតំណាង)
ដកស្រង់ចេញពីសៀវភៅ: និទានអប់រំគំនិត

热门评论
评论