ឃាត់ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ( លួចម៉ូតូ) នៅក្រុងប៉ោយបែត
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៦នាក់ ដែលជាមុខសញ្ញា ចោរប្លន់យ៉ាងសកម្ម ជាប់ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ( លួចម៉ូតូ ) ប្រព្រឹត្តចំណុច ភូមិក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចក្រុង ប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យ ៦ នាក់ខាងលើមាន៖ ទី១ -ឈ្មោះ ហេង ចាន់ថា ភេទប្រុស អាយុ ២៨ ឆ្នាំមាន ទីលំនៅ ភូមិ ប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ទី២-ឈ្មោះ វឿ សូវៀត ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ទី ៣-ឈ្មោះ រឿន ពិសិទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ។ ទី ៤ -ឈ្មោះ ម៉ៅ មករា ហៅ អារាមីន ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិសាមគ្គី មានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ទី៥-ឈ្មោះ តឿន ពាង ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ និងទ ៦- ឈ្មោះ កាន រ៉ង ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ច ដកហូតបានរួមមាន ៖ ម៉ូតូចំនួន ៥ គ្រឿង ។ បច្ចុប្បន្ននេះ, ជនសង្ស័យ ទាំ ង ៦ នាក់ ខាងលើ បញ្ជូនខ្លួន ទៅសាលាដំបូង បន្ទាយមានជ័យ ដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា
热门评论
评论