រឿងឆ្កែមិនរីករាយ
ថ្ងៃមួយ មានឆ្កែចិញ្ចឹមមួយក្បាលឈ្មោះ ខូឌី។ វាមិនដែលសប្បាយចិត្តនឹងជីវិតរបស់វាទេ។ ពេលវាសម្រាកនៅសួនច្បារ ខូឌីបានឃើញឆ្មាមួយក្បាលនៅលើជញ្ជាំង។ ខូឌីគិតថា "ខ្ញុំប្រាថ្នាថាខ្ញុំអាចឡើងជញ្ជាំងខ្ពស់ដូចឆ្មានោះ!" អារម្មណ៍នេះធ្វើឲ្យខូឌីខឹងយ៉ាងខ្លាំង។ ពេលម្ចាស់មកឲ្យទឹកដោះខូឌី វាមិនទាំងគ្រវីកន្ទុយ។

(រូបតំណាង)
បន្ទាប់មក ខូឌី បានទៅរកត្រីមាសដែលស្ថិតនៅក្នុងស្រះ។ ខូឌី បានគិតចំពោះខ្លួនឯងថា "ខ្ញុំប្រាថ្នាថាខ្ញុំអាចរស់នៅក្នុងទឹកត្រជាក់" ។ ត្រីមាសបាននិយាយថា៖ «ខ្ញុំប្រាថ្នាថាខ្ញុំអាចដើរលើស្មៅដ៏កក់ក្តៅនិងទន់ដូចអ្នក។
មួយសន្ទុះក្រោយមក ខូឌីបានប្រទះឃើញចាបមួយក្បាលកំពុងអង្គុយនៅលើមែកឈើ។ “ខ្ញុំចង់អោយខ្ញុំអាចហោះហើរដូចចាបឯងដែរ។ ខ្ញុំច្រណែនឯងណា” ខូឌី បាននិយាយ។ សត្វចាបយំថា "ខ្ញុំប្រាថ្នាថាខ្ញុំអាចលេងពេញមួយថ្ងៃដូចអ្នក ហើយមិនចាំបាច់សាងសង់សំបុកសម្រាប់ខ្លួនខ្ញុំ។ ខ្ញុំនឿយហត់ក្នុងស្វែងរកអាហារ" ។

(រូបតំណាង)
នៅពេលដែល ខូឌី កំពុងដើរ គាត់បានជួបសត្វលាមួយក្បាលដែលកំពុងដឹករបស់។ លានិយាយថា៖ «ឯងមានសំណាងណាស់! ឯងមិនបាច់ដឹកធ្ងន់ដូចខ្ញុំទេ!»។ មាន់រងាវមិនសប្បាយចិត្តនិយាយថា៖ «បាទ សូម្បីតែខ្ញុំក៏ត្រូវដាស់ម្ចាស់ពីព្រលឹមដែរ។ ពេលនោះ ចៀមដ៏ក្រៀមក្រំមួយក្បាលចូលមកជិតពួកវា ហើយនិយាយថា៖ «អ្នករាល់គ្នាមិនដឹងថាខ្ញុំឆ្លងកាត់អ្វីទេ!»។ ដោយស្តាប់ពួកគេ សត្វឆ្កែបានដឹងពីភាពល្ងីល្ងើរបស់វា ចំពោះការមិនពេញចិត្តចំពោះអ្វីដែលវាមាន។ ពេលឆ្កែឮបញ្ហារបស់មិត្តវា វាគិតថា “ខ្ញុំស្មានថាគ្មានអ្នកណាសប្បាយចិត្តនឹងអ្វីដែលខ្លួនមាន! ដូច្នេះចាប់ពីពេលនេះតទៅ ខ្ញុំនឹងរីករាយក្នុងការធ្វើជាខ្លួនឯង!” ចាប់តាំងពីថ្ងៃនោះមក ខូឌីចាប់ផ្ដើមរីករាយនឹងជីវិតរបរបស់វាដោយមិនខ្វល់ខ្វាយអ្វីឡើយ។
តម្លៃអប់រំនៃរឿង៖ កោតសរសើរចំពោះអ្វីដែលអ្នកមាន និងធ្វើជាខ្លួនអ្នក ត្រូវរីករាយជាមួយអ្វីដែលខ្លួនមាន។
ប្រភព៖ STORIES
កែសម្រួលដោយ៖ Mai Darika
https://youtu.be/4sEzA28DLXQ

热门评论
评论