៦សន្លឹក បង្ហាញពីទិដ្ឋភាពប្រាសាទច័ន្ទឆាយាយុគដំបូងក្នុងរជ្ជកាលព្រះបាទនរោត្តម គូរឡើងវិញដោយនិស្សិតខ្មែរម្នាក់
ប្រាសាទចន្ទឆាយាយុគដំបូងត្រូវបានសាងឡើងនៅរវាងឆ្នាំ១៨៦៦ដល់ឆ្នាំ១៨៧០ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តម ដែលមានមរណនាមថា ព្រះសុវណ្ណកោដ្ឋ។

ប្រាសាទ ឬព្រះទីនាំងចន្ទឆាយាត្រូវបាន សាងសង់ដំណាគ្នានឹងការកសាងព្រះបរមរាជវាំងចតុមុខមង្គលថ្មី បន្ទាប់ពីព្រះបាទសម្តេចព្រះនរោត្តម សម្រេចព្រះរាជហឫទ័យផ្លាស់ប្តូររាជធានីពីក្រុងឧត្តុង្គ មកកាន់ក្រុងចតុមុខមង្គល ដែលយើងគ្រប់គ្នាស្គាល់ថារាជធានីភ្នំពេញសព្វថ្ងៃ។
ព្រះទីនាំងចន្ទឆាយាដើមដំបូងគេ មានតួប្រាសាទជាន់ក្រោមជាប់នឹងកំពែងវាំងសង់អំពីឥដ្ឋ ផ្នែកខាងលើសង់ពីឈើ មានដំបូលជាគ្រឿងបង្គំឈើ ប្រក់ក្បឿង ប៉ុន្តែរូបភាពឯកសារដែលនៅសេសសល់គឺត្រឹមជារូបស.ខ្មៅប៉ុណ្ណោះមានលក្ខណៈចាស់ និងមិនសូវច្បាស់។ យ៉ាងណា និស្សិតខ្មែរម្នាក់ឈ្មោះលោក ហ៊ាន ថាវរិទ្ធិ បានចំណាយពេលវេលាដ៏មានតម្លៃ និងទេពកោសល្យដ៏ប៉ិនប្រសប់គូររូបប្រាសាទនេះឡើងវិញជាលក្ខណៈ 3D ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញកាន់តែច្បាស់៕ យើងទៅមើលរូបនោះនៅខាងក្រោម៖







រូបភាពផ្គុំចូលគ្នាដោយ៖ បុរាណចារ្យ

热门评论
评论