អាហារដែលជួយបំបាត់ការឈឺចាប់ពេលមករដូវ
អាការៈឈឺចាប់នៅបរិវេណក្រោមពោះជាអាការៈទូទៅមួយដែលស្ត្រីតែងជួបប្រទះនៅក្នុអំឡុងពេលមករដូវ។ ការឈឺចាប់ក្នុងអំឡុងពេលមករដូវបណ្តាលមកពីការបញ្ចេញសារធាតុគីមីម៉្យាងដែលមានឈ្មោះថាប្រូស្តាក្លែនឌីន(Prostagladin)ដ៏ច្រើនដែលជម្រុញឱ្យជញ្ជាំងស្បូនកន្ត្រាក់និងជម្រុះឈាមរដូវ។ ការឈឺចាប់នេះពិតជាពិបាកទ្រាំនិងរំខានខ្លាំងណាស់រហូតដល់មានស្ត្រីខ្លះត្រូវលេបថ្នាំបំបាត់ការឈឺចាប់នៅពេលមករដូវម្តងៗទៀតផង។ ប្រសិនបើអ្នកមិនចង់លេបថ្នាំបំបាត់ការឈឺចាប់ទេ អ្នកអាចសាកល្បងទទួលទានអាហារដែលជួយបំបាត់ការឈឺចាប់ពេលមករដូវទាំងនេះបាន៖
១) ត្រីសាលម៉ន
ត្រីសាលម៉នសម្បូរទៅដោយអាសុីតខ្លាញ់ម៉្យាងដែលមានឈ្មោះថាអូមេហ្គា ៣(Omega-3) ដែលជួយកាត់បន្ថយការរលាកនិងបន្ថយការឈីចាប់ពេលមករដូវ។

(រូបតំណាង)
២) សូកូឡាខ្មៅ
សូកូឡាខ្មៅមានផ្ទុកសារធាតុដែកនិងម៉ាញេស្យូមខ្ពស់ដែលជួយបន្ធូរសាច់ដុំព្រមទាំងបញ្ឈប់ការផលិតនូវសារធាតុគីមីដែលបង្ករឱ្យមានការឈឺចាប់ពេលមករដូវទៀតផង។

(រូបតំណាង)
៣) ខ្ញី
ខ្ញីត្រូវបានយោងតាមការសិក្សាបានបង្ហាញថាខ្ញីមានក្នុងសារធាតុប្រឆាំងការរលាកនិងកាត់បន្ថយការឈឺចាប់។ ការទទួលទានតែខ្ញីក្តៅៗមួយកែវក្នុងអំឡុងពេលមករដូវជាវិធីល្អបំផុតក្នុងការបំបាត់ការឈឺចាប់និងហើមពោះ។

(រូបតំណាង)
៤) ចេក
ផ្លែចេកសម្បូរទៅដោយប៉ូតាស្យូម(potassium)និងវីតាមីនបេ៦(B6)ដែលជួយបំបាត់នូវអាការៈឈឺចាប់ពេលមករដូវ។ ម៉្យាងវិញទៀត សារធាតុកាកសរសៃនៅក្នុងផ្លែចេកក៏អាចជួយសម្រួលចលនាពោះដែលជួយកាត់បន្ថយការហើមពោះផងដែរ។

(រូបតំណាង)
៥) បន្លែបៃតង
ការបញ្ចេញនូវឈាមរដូវជារៀងរាល់ខែ មានន័យថារាងកាយក៏បាត់បង់ជាតិដែកជារៀងរាល់ខែដែរ។ កង្វះខាតជាតិដែកក្នុងរាងកាយនឹងធ្វើឱ្យអ្នកជួបប្រទះបញ្ហាដូចជាអស់កម្លាំង ឈឺចាប់លើដងខ្លួន និងវិលមុខជាដើម។ ហេតុដូចនេះហើយ អ្នកគួរតែទទួលទានបន្លែបៃតងដូចជាផ្កាខាត់ណាបៃតង ស្ពៃក្តោប ត្រកួនជាដើមក្នុងអំឡុងពេលមករដូវដើម្បីបង្កើនគ្រាប់ឈាមដែលបានបាត់បង់។

(រូបតំណាង)
៦) គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិសម្បូរទៅដោយអាសុីតខ្លាញ់អូមេហ្កា៣(Omega-3)ដូចត្រីសាលម៉នដែរ ហើយថែមទាំងជាប្រភពនៃប្រូតេអុីននិងវីតាមីនជាច្រើនមុខទៀតផង។

(រូបតំណាង)
៧) ទឹក
កង្វះជាតិទឹកក្នុងអំឡុងពេលមករដូវធ្វើឱ្យមានអាការៈឈឺក្បាល។ ហេតុនេះអ្នកគួរតែទទួលទានទឹកឱ្យបានច្រើនដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅតាមឈាមរដូវ។ ប្រការល្អគួរតែទទួលទានទឹកក្តៅឧណ្ណៗដើម្បីជួយសម្រួលលំហូរឈាមនិងកាត់បន្ថយការឈឺចាប់។

(រូបតំណាង)
ប្រែសម្រួលដោយ៖ ស្អាតបែបធម្មជាតិ
热门评论
评论