អត្ថប្រយោជន៍នៃដំឡូងផ្អែម ( ដំឡូងជ្វា ) នេះបើយោងតាមវិទ្យាសាស្រ្ត

ដំឡូងជ្វាគឺជាបន្លែឫសមានជីវជាតិ និងឆ្ងាញ់។ ដំឡូងជ្វាអាចធ្វើជាគ្រឿងផ្សំនៅក្នុងរូបមន្តនំជាច្រើន ហើយមនុស្សភាគច្រើនគិតថាគ្រាន់តែជាគ្រឿងផ្សំបង្អែមប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានរកឃើញថា ដំឡូងជ្វាគឺជាប្រភពដ៏ល្អបំផុតនៃវីតាមីន A ដំឡូងជ្វាក៏សំបូរទៅដោយវីតាមីន B5 ផងដែល។
ដំឡូងជ្វា មិនត្រឹមតែមានសារធាតុចិញ្ចឹមជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏សំបូរទៅដោយអត្ថប្រយោជន៍ជាឱសថផងដែរ។ អ្នកវិទ្យាសាស្ត្របានកំណត់ថា ដំឡូងជ្វាមានសារធាតុប្រឆាំងការរលាក ប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងប្រឆាំងនឹងជំងឺមហារីក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពមួយចំនួនដែលអ្នកអាចទទួលបានពីការរួមបញ្ចូលដំឡូងជ្វានៅក្នុងរបបអាហារធម្មតារបស់យើង។

១. ដំឡូងជ្វាជួយការពារកង្វះវីតាមីន A
២. ដំឡូងជ្វាក៏អាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមផងដែរ
៣. ដំឡូងជ្វាអាចជួយគ្រប់គ្រងកម្រិតស្ត្រេស
៤. ដំឡូងជ្វាមានសកម្មភាពប្រឆាំងនឹងការរលាក
៥. ដំឡូងជ្វាអាចជួយការពារ នឹង គ្រប់គ្រងជំងឺមហារីក
៦. ដំឡូងជ្វាអាចជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង
៧. ដំឡូងជ្វាមានគុណសម្បត្តិប្រឆាំងនឹងមេរោគ
៨. ដំឡូងជ្វាអាចជួយកែលម្អសក់ និងស្បែក
៩. ដំឡូងជ្វាល្អសម្រាប់ការរំលាយអាហារ
១០. ដំឡូងជ្វាអាចជួយគ្រប់គ្រងសម្ពាធឈាម
១១. ដំឡូងជ្វាអាចជួយដល់សុខភាពភ្នែក
១២. ដំឡូងជ្វាអាចជួយគ្រប់គ្រងទម្ងន់
១៣. ដំឡូងជ្វាក៏ជាអាហារបង្កើនការចងចាំផងដែរ។

ប្រែលសំរួលអត្ថបទដោយ៖ Seang E
ប្រភពដើម៖ អត្ថប្រយោជន៍នៃដំឡូងផ្អែម ( ដំឡូងជ្វា )
热门评论
评论