នៅពេល«ឃ្លានយប់ជ្រៅ» អាហារ៦មុខនេះអាចញ៉ាំបានដោយមិនឡើងទម្ងន់រឺ ធាត់ឡើយ
ការញុាំនៅពេលយប់ ជាទម្លាប់មួយដែលមានការប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងខ្លាំង រួមទាំងការគេងមិនលក់ផងដែរ។ ជាហេតុនាំឱ្យទម្ងន់របស់យើងឡើងដោយមិនដឹងខ្លួន។ ក៏ប៉ុន្តែប្រសិនបើយើងឃ្លាននៅពេលយប់ តើយើងគួរញ៉ាំអ្វីដើម្បីបំពេញក្រពះ បូកនឹងជួយឱ្យអ្នកគេងលក់ស្រួល នោះគឺអាហារទាំង6មុខខាងក្រោមនេះដែលវាជាអាហារល្អៗ និងមានប្រយោជន៍ដែលជួយអោយយើងឆ្អែតពោះនៅពេល យប់ជ្រៅនិងមិនអាចឡើងគីឡូបាន មានដូចខាងក្រោមនេះ

ផ្លែឈើស្រស់
ការទទួលទានផ្លែឈើស្រស់អាចជួយយើងឲ្យមានផាសុកភាព មិនថាផ្លែប៉ោម ផ្លែត្របែក រឺផ្លែឈើផ្សេងទៀតនោះទេដែលវាជាជំនួយដ៏ល្អនៅពេលយប់ជ្រៅ ប៉ុន្តែវាត្រូវបានណែនាំឱ្យញ៉ាំក្នុងបរិមាណត្រឹមត្រូវ។
ស៊ុតឆ្អិន
ឃ្លាននៅពេលយប់ជ្រៅបែបនេះ បើបានស៊ុតឆ្អិនមិនអាក្រក់ទាល់តែសោះ។ លើសពីនេះទៅទៀត វាត្រូវបានណែនាំអោយញុាំតែស៊ុតពណ៍ សប៉ុណ្ណោះ ដោយសារតែស៊ុតពណ៌សមានកាឡូរីទាប មានតែ 25 ប៉ុណ្ណោះ។

ទឹកសណ្ដែក
ការផឹកទឹកសណ្តែកនៅពេលដែលអ្នកឃ្លានត្រូវបានចាត់ទុកថាមានប្រយោជន៍ និងគ្រប់គ្រងការឃ្លានរបស់អ្នកបានយ៉ាងល្អ។ បន្ថែមពីនេះទឹកសណ្តែកនឹងជួយសម្រាលការឃ្លានពេលយប់របស់យើងហើយក៏ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមនិងបន្ថយសម្ពាធឈាមខ្ពស់ ផងដែរ។
ទឹកដោះគោយ៉ាអួ
ទឹកដោះគោយ៉ាអួជាអាហារពេលយប់ដ៏ល្អប្រសើរ ព្រោះទឹកដោះគោជូរជួយអោយប្រព័ន្ធរំលាយអាហាររបស់យើងកាន់តែប្រសើរឡើង ហើយមានតែ 143 កាឡូរីប៉ុណ្ណោះ។
ទឹកដោះគោក្ដៅ
ការផឹកទឹកដោះគោក្តៅនៅពេលយប់គឺជាជម្រើសមួយផ្សេងទៀតដែលជួយយើងក្នុងការបំបាត់ភាពស្រេកឃ្លានព្រោះទឹកដោះគោក្តៅនឹងជួយកាត់បន្ថយការឃ្លានរបស់យើងនៅពេលយប់ហើយ វាសម្បូរទៅដោយ អត្ថប្រយោជន៍ដ៏ល្អនិងជួយក្នុងការអោយគេងលក់ស្រួលផងដែរ។

ទឹកធម្មតា
ទឹកគឺជាជម្រើសចុងក្រោយដែលនឹងជួយសម្រាលការឃ្លានរបស់យើងនៅពេលយប់ ទោះបីជាវាហាក់ដូចជាមិនមានកាឡូរីដូចជាអាហារ ផ្សេងទៀតក៏ដោយ ប៉ុន្តែវាផ្តល់ឱ្យយើងនូវភាពស្រស់ស្រាយជាច្រើន។
ប្រែសម្រួល: វណ្ណា ណេត
ប្រភព: sanook
热门评论
评论