ប្រព័ន្ធការពាររន្ទះ(Lightning Protection system)
បច្ចុប្បន្ននេះ បច្ចេវិទ្យាកាន់តែជឿនលឿន ហើយកំណើនអ្នកប្រើប្រាស់ក៏កាន់តែច្រើនឡើងដែល ហើយការបង្ករគ្រោះថ្នាក់ដោយធម្មជាតិក៏កាន់តែកើនឡើងៗ ជាពិសេស នៅរដូវមានភ្លៀងធ្លាក់ គឺបាតុភូតរន្ទះវាពិតជាគួអោយខ្លាចណាស់នៅពេលមានផ្លេកបន្ទោរម្ដង់ៗ ហេតុដូចនេះហើយទើបគេបង្កើតប្រព័ន្ធការពាររន្ទះ។

តើនិងមានអ្វីកើតឡើងនៅពេលមានរន្ទះបាញ់ រោងចក្រ សហគ្រាស លំនៅដ្ឋាន ប្រព័ន្ធខ្សែអគ្គិសនី? ប្រាកដណាស់ វានិងបង្ករគ្រោះថ្នាក់ធ្វើអោយខូចខាតសម្ភារៈប្រើប្រាស់ បាត់បងជីវិតមនុស្សសត្វ ភាពភ័យខ្លាច។

មុខងាររបស់ប្រព័ន្ធការពាររន្ទះ គឺដើម្បីការពាររចនាសម្ព័ន្ធពីការឆេះ ឬការបំផ្លិចបំផ្លាញដោយមេកានិច និងការពារកុំឱ្យមនុស្សនៅក្នុងអគាររងរបួស ឬសូម្បីតែស្លាប់។ប្រព័ន្ធការពាររន្ទះជារួមមាន ការការពាររន្ទះពីខាងក្រៅ (ការការពាររន្ទះ/ដី) និងការការពាររន្ទះខាងក្នុង (ការការពារការកើនឡើង)។ ប្រព័ន្ធការពាររន្ទះនេះគេដំឡើងវានៅលើដំបូលអាគារ ឬទីដែលខ្ពស់ជាងលំនៅដ្ឋាន របស់ដែលយើងចង់ការពារ ជាក់ស្ដែងនៅលើបណ្ដាញដឹកជញ្ជូន អគ្គិសនីយើងតែងឃើញមានប្រព័ន្ធខ្សែរដីរត់នៅពីលើគេ ដែលគេហៅថា Lightning Arrester Steel Wires ប្រព័ន្ធខ្សែរដីនេះអាចការពារបណ្ដាញដឹកជញ្ជូនអគ្គិសនី( Power Lines)កំអោយមានការកើនឡើងចន្ដ ពីរន្ទះបាញ់ ជំរាបចរន្ដជាដើម ។

ប្រព័ន្ធការពាររន្ទនេះគេដំឡើងដោយដាក់ឧបករណ៍ចាប់រន្ទះដែលគេហៅថា Lightning Rod អោយនៅទីខ្ពស់(នៅលើកអគារ) ហើយភ្ជាប់ជាមួយខ្សែចម្លងមកភ្ជាប់ជាមួយអេឡិចត្រូដដី ដែលគេហៅថា Ground Rod ឬ អាចហៅថា Ground system ក៏បាន ។

ការដំឡើងត្រូវតែមានការត្រួតពិនិត្យអោយបានត្រឹមត្រូវ(ប្រព័ន្ធក្នុងដីត្រូវតែតូចជាង ៥ អូម ០ អូមកាន់តែល្អ) ព្រោះវានអាចបញ្ជូចចរន្ដផ្លេកបន្ទោរបានលឿននិងមិនប៉ះពាស់ដល់គេហដ្ឋាន ឬ សម្ភារៈ ឧបករណ៍ប្រើប្រាស់។ ដូចនេះយើងគប្បីប្រើប្រាស់ ប្រព័ន្ធការពាររន្ទះនេះមែនទែនព្រោះវាអាចការពារមិនអោយមានមហន្ដរាយដោយរន្ទះបាញ់។

ដកស្រង់ចេញពី https://www.harconservices.co.uk/lightning-protection-services/

热门评论
评论