រឿង ភរិយាគ្មានតម្លៃ(ភាគ០៣)
ត្រឡប់មកបច្ចុប្បន្ន
រាងតូចអង្គុយចុះដោយគ្មានកម្លាំងកំហែង ទឹកថ្លាៗក៏ស្រកចេញពីកែវភ្នែកមូលធំដោយហាមមិនបាន ព្រោះពេលនេះនាងទើបតែមានអាយុ១៨ឆ្នាំអ្វីក៏មិនចេះធ្វើ ហើយដែលសំខាន់ដេតឌីរបស់កូនជាមនុស្សគ្មានធម៌មេត្តាថែមទៀត។
"កូន~ពេលនេះម៉ាក់មានកូនទាំងដែលដេតមិនស្រលាញ់ម៉ាក់ ហើយបើទោះបីជាដេតមិនស្រលាញ់ម៉ាក់ តែសុំត្រឹមម៉ាក់របស់ដេតរបស់កូនតែម្ខាងក៏បាន"គ្រាន់តែនិយាយបានប៉ុណ្ណឹងទឹកភ្នែកដែលខំទប់ក៏ហូរមកព្រោះតែម្ចាស់វាហាមលែងបាន ដឹងទេថាកន្លងមកអ្នកដែលនាងស្រលាញ់មិនមែនជាយូជន តែនាងស្រលាញ់ដនទៅវិញទេ។

(រូបតំណាង)
ស្នេហាជាអ្វី? ពាក្យនេះកាឡូអុីតែងតែសួរខ្លួនឯងមិនឈប់ ហើយរាល់ពេលសួរនាងតែងតែឆ្លើយប្រាប់ខ្លួនឯងថា ត្រឹមបានក្បែររករឿងគេបញ្ជាគេទៅនេះទៅនោះដើម្បីបន្លប់កុំអោយគេទៅរកស្រីផ្សេងក្រៅពីនៅក្បែរនាងតែម្យ៉ាងគឺគ្រប់គ្រាន់ហើយ ហើយបើទាំងនេះមិនអាចជាស្នេហាក៏នាងយល់ព្រមធ្វើវាដើម្បីបានក្បែរគេ។
"កាឡូអុីនាងធំហើយនាងមិនមែនក្មេងទៀតទេ កុំយំព្រោះតែមនុស្សអត់បេះដូងដូចគេ គ្រប់ពេលគេតែងទុកនាងជាក្មេងល្ងង់ល្ងីល្ងើមិនដឹងអ្វី តែគេមិនដឹងទេថាក្មេងដូចជានាងក៏ចេះយំនិងខូចចិត្តដែល"នាងតូចនិយាយម្នាក់ឯងដោយការឈឺចាប់ រួចក៏ងើបដើរទៅបើកទូយកសំលៀកបំពាក់ត្រឹមបីឈុតនិងប្រាក់មួយចំនួនហើយក៏ចេញពីផេនហាវដែលជាទីកន្លែងព្រាបដូចជាដំណាក់ព្រះនាងដោយក្ដីស្រណោះ។
#កូរ៉េខាងត្បូង
រាងតូចឈានចុះពីយន្តហោះព្រមជាមួយទឹកមុខស្លេកស្លាំង និងសំលៀកបំពាក់បន្តិចបន្តួចព្រោះនាងចេញមកពីហុល្លង់ស្ងាត់ៗបើនាងរើសយកសំលៀកបំពាក់ប្រេនៗនិងសម្ភារៈនិយមមកជាមួយច្បាស់ណាស់ថានាងគ្មានថ្ងៃអាចចេញផុតពីហុល្លង់នោះទេ។
"ចាប់ពីពេលនេះតទៅយើងនិងនៅជាមួយគ្នាណាកូនសម្លាញ់"នាងតូចញញឹមសប្បាយចិត្ដហើយក៏ដើរទៅហៅតាក់ស៊ីជិះដោយគ្មានគោលដៅច្បាស់លាលាស។
រយៈពេលមួយខែពិតជាលឿនខ្លាំង ខ្លាំងរហូតធ្វើអោយបងប្អូនទាំងបួននៅក្នុងត្រកូលសឹងច្របូកច្របល់ព្រោះតែបាត់ប្អូនស្រីជាទីស្រលាញ់។
"ហេតុអ្វីពួកឯងមិនជួយមើលប្អួន ពេលនេះនាងទៅដល់ទីណាក៏មិនដឹង" យូជនពោលទាំងអារម្មណ៍រសាប់រសល់ព្រោះគិតមកដល់ពេលនេះកាឡូអុីបាត់ខ្លួនមួយខែទៅហើយ។
"ខ្ញុំថាបងកុំបារម្ភអីពេលនេះនាងនៅកូរ៉េខាងត្បូង នាងសុខសប្បាយទេ"យូមីនឆ្លើយទាំងទឹកមុខមិនរាប់ញាតិ ព្រោះពេលនេះនៅក្នុងបន្ទប់នេះមានវត្តមានមនុស្សដែលធ្វើអោយកាឡូអុីចាកចេញទៅដោយមិនបានលានៅជាមួយ។
"ឯងប្រាកដទេថាប្អួនមិនអី?"
"ប្រាកដណាស់ ព្រោះខ្ញុំបានឆែកមើលគណនីរបស់កាឡូអុីរួចហើយ គឺពេលនេះដកប្រាក់ចាយធម្មតា"យូមីនរាបរាប់ប្រាប់តាមអ្វីដែលគេគិត ទាំងគេមិនបានទៅមើលផ្ទាល់នោះទេ។
"យើងថាឈប់គិតទៅព្រោះចរិកប្អួនស្រីរបស់ឯងយ៉ាងណានោះ ឯងល្មមដឹងហើយ"ពេលដែលអង្គុយទ្រាំស្ដាប់បងប្អួនទាំងពីនិយាយគ្នាបន្តទៀតលែងបាន ដនក៏សម្រេចចិត្តតបតាមអ្វីដែលគេគិត ព្រោះកាឡូអុីចូលចិត្ដដើរលេងទៅម្ដងមួយខែ មួយឆ្នាំ ហើយបើកន្លែងនោះនាងត្រូវចិត្ដអាចទៅរាប់ឆ្នាំក៏មាន។
"អឹមយើងក៏គិតដូចឯង តែពេលនាងត្រឡប់មកវិញកំភ្លេចធ្វើនៅអ្វីដែលយើងនិយាយគ្នាមុននេះ" យូជនតបព្រមជាមួយកែវភ្នែកមុតស្រួចសម្លឹងមើលសម្លាញ់ហើយក៏ញញឹម ព្រោះមុននេះមុនចូលដល់ប្រធានបទបាត់ប្អួនស្រី យូជនបាននិយាយបញ្ចុះបញ្ចូលអោយដនយល់ព្រមរៀបការជាមួយកាឡូអុីរួចហើយ។
#បីឆ្នាំកន្លងផុតទៅ
"បងដនខ្ញុំថាបងដល់ពេលទៅទទួលប្អួនស្រីរបស់ខ្ញុំត្រឡប់មកវិញហើយ"
"អឹមបងដឹងហើយ តែពេលនេះបងសុំបង្ហើយការងារអោយរួចសិនបានទេ"ដនងក់ក្បាលនិងសម្លឹងមើលស៊ូដង់ខណៈនៅក្នុងដៃពោពេញទៅដោយឯកសារ...
"បងដឹងថាឯងបារម្ភពីប្អួន តែពេលនេះបងរវល់ណាស់ក្រោយលោកប៉ាស្លាប់ធុរកិច្ចនិងមុខជំនាញគ្រួសារគឺធ្លាក់លើបងទាំងអស់ឯងក៏ដឹង"
"បាទបង តែនេះយូរហើយដែលពួកខ្ញុំយល់ព្រមមិនទៅតាមប្អួនស្រីដោយខ្លួនឯងព្រោះចាំពាក្យសន្យា ដែលបងធ្លាប់សន្យាថានិងទៅតាមកាឡូអុីហើយសុំទោសនាងរឿងដែលបងធ្វើ"
"ថ្ងៃស្អែកបងនិងទៅកូរ៉េខាងត្បូងរកនាងអូខេទេ?"ដនងើបឈរអស់កម្ពស់និងដកដង្ហើមធំ ដឹងទេគ្រប់យ៉ាងដែលគេសន្យានោះមិនមែនដោយសារគេដឹងខុសដែលបំពានកាឡូអុីនោះទេ តែដែលគេសន្យាក៏ព្រោះតែមិនចង់បែកបាក់មិត្តភាពដែលមានជាមួយបងប្អួនទាំងបួនក្នុងត្រកូលសឹងទៅវិញទេ។
#កូរ៉េខាងត្បូង
"ដេន~ឆាប់ចេញមករកម៉ាក់អោយលឿន ហើយបើមិនចេញទេល្ងាចនេះម៉ាក់និងមិនអោយកូនញាំទឹកដោះគោនោះទេ" រាងតូចឈរច្រត់ចង្កេះដោយដៃម្ខាងមានកាន់រំពាត់ទុកបន្លាចអ្នកដែលរត់ពួន។
"អូន~អូមមិនជេញទេ បើជេញម៉ាក់ៗបាស់ជាវៃអូនមិនខាតទេហិ.ហិ.ហិ..."គ្រាន់តែលឺសម្លេងនិងលួចមើលឃើញថាពេលនេះអ្នកម៉ាក់រូបស្រស់កាន់រំពាត់ កម្លោះតូចដែលទើបតែមានអាយុពីខួបកន្លះនិយាយមិនទាន់ច្បាស់ប្រញាប់តបទាំងរដាក់រដុប មាត់តូចពេបព្រមជាមួយភ្នែកទាំងគូលឹបបាត់ ឃើញហើយធ្វើអោយអ្នកម៉ាក់បោះរំពាត់ចោលហើយរត់ទៅអោបកូនប្រុសថ្នមៗ។
"អូ.អូឈប់យំទៅកូនសម្លាញ់មុននេះម៉ាក់គ្រាន់តែនិយាយលេងទេ មើលមុននេះទៅធ្វើអ្វីមកទើបពេលនេះរត់ពួនម៉ាក់បែបនេះហាស"ក្រោយអោបនិងលួងលោមកូនរួចកាឡូអុីក៏ចាប់បង្វិលមើលថាកូនមានត្រូវអ្វីរឺអត់។

(រូបតំណាង)
សូមរង់ចាំភាគបន្ត
ប្រភព: ឈើសៀ
热门评论
评论