រឿង ភរិយាគ្មានតម្លៃ(ភាគ២២)
កែវភ្នែកទាំងគូក៏ប្រែជាព្រិលមើលអ្វីលែងច្បាស់ខណៈម្ចាស់កំពុងឈឺចាប់នៅអ្វីដែលបានលឺ រឺថាកន្លងមកដោយសារបែបនេះរឺ។
"អ្នកម៉ាក់ៗ ហឹមនៅត្រង់នេះសោះកូនខំតែដើររក"សម្លេងស្រួយស្រែកពីក្រោយខ្នងតូចស្ដើង ហើយមិនយូរប៉ុន្មានកម្លោះតូចដែលជាម្ចាស់ក៏រត់មកអោបអ្នកជាម្ដាយពីក្រោយ
"អ្នកម៉ាក់កើតអ្វីមិចបានជាមួយរយៈនេះ មិនទៅលេងជាមួយកូន?"
"គឺម៉ាក់មិនចង់រំខានកូន"នាងតូចតបជាមួយកូនព្រមជាមួយដៃម្ខាងលើកមកជូតទឹកភ្នែក ដឹងទេថាមួយរយៈដែលនាងមកនៅភូមិគ្រឹះអ៊ែនណាសាន់នាងមិនដែលទៅរកនិងលេងជាមួយកូនព្រោះនាងមិនចង់ឲ្យកូនប្រុសចាប់បានថានាងយំរាល់ថ្ងៃ។
"រំខានជាអ្វី? ហើយមិចបានម៉ាក់រំខានកូន កូនមិនយល់ទេ...!"ដៃតូចម៉ាប់ៗអោបម្ដាយកាន់តែខ្លាំងខណៈដែលនិយាយជាមួយម្ដាយ ភ្លាមនោះសម្លេងសុីភេឡាននៅក្រៅភូមិគ្រឹះក៏បន្លឺឡើង ទើបកាឡូអុីបេះដៃកូនប្រុសហើយងើបឈរសម្រួលអារម្មណ៍ហើយបែរមកលើកកូនប្រុសពរ។
"ម៉ាក់សុំទោសដែលទុកកូនចោល តែពីថ្ងៃនេះទៅម៉ាក់សន្យាណាថានិងនៅក្បែរកូនរហូត"ពាក្យសន្យាចេញពីបបូរមាត់តូច ព្រមជាមួយឡានកាពារគ្រាប់សេរីចុងក្រោយបើកមកចតនៅពីមុនភូមិគ្រឹះ ទើបពេលនេះកម្លោះតូចសម្រួតខ្លួនចុះពីដៃអ្នកជាម្ដាយរត់ទៅអង្អែលឡានទំនើបនោះ។
"អួយៗឡាននេះហើយ ជាឡានក្នុងក្ដីស្រមៃរបស់ខ្ញុំ"ដៃតូចដែលម៉ាប់ៗសុទ្ធតែសាច់អង្អែលឡានតម្លៃថ្លៃហើយញញឹមសប្បាយចិត្ដ ភ្លាមនោះម្ចាស់ឡានទំនើបក៏ឈានជើងចុះមកហើយញញឹមពព្រាយព្រមជាមួយមនុស្សស្រីម្នាក់។
"អេក្មេងតូចនេះមកពីណា ទីនេះមានក្មេងដែលរឺ!" ពាក្យសម្ដីសុភាពតែស្ដាប់ទៅដូចជាកាចបន្លឺឡើងចេញពីម្ចាស់ឡានទំនើបដែលមានវ័យប្រហាក់ប្រហែលអាយុ៥០ជាង។
"ខ្ញុំជាកូនប្រុសម្ចាស់នៅទីនេះយ៉ាងម៉េច លោកតាមិនដែលឃើញក្មេងទេរឺ?"ដេនតបហើយឈរច្រត់ចង្កេះ ឃើញហើយខ្នាញ់មែនទែន។
"លោកប៉ាឆាប់ចូលទៅរកបងដនទៅ កុំនៅខាតពេលជាមួយក្មេងអី"រ៉ូស្សានិយាយខណៈដែលនាងឈរយូរហើយតែគ្មានអ្នកមកអញ្ជើញ។
"ឲ្យខ្ញុំសុំទោសជំនួសកូនផងដែលរំខានអ្នកទាំងពីរ"កាឡូអុីរត់មកលើកកូនពរហើយអោនគំនាប់ដាក់ ពីនាក់ប៉ាកូនដែលមើលទៅថ្លៃថ្នូរនោះ។
កែវភ្នែកពណ៌ប្រផេះចាស់សម្លឹងមើលអ្នកម៉ាក់កូនមួយហាក់ដូចត្រូវអ្វីមកគ្រប់គ្រង ភ្លាមនោះដៃធំដែលគ្រាមលោទៅរកបំណងនិងអង្អែលមុខតូចទៅហើយបើសិនជាគ្មានអ្នកមករំខានជាមុននោះ។

(រូបតំណាង)
"សូមអធ្យាស្រ័យដែលពួកខ្ញុំមិនបានរត់មកទទួលជាមុន ព្រោះមិនដឹងតែពេលនេះក៏សូមអញ្ជើញចូលក្នុងចា៎"កាលីតារត់មកស្រែកនិងអោនគំនាប់ដាក់ពីនាក់ប៉ាកូនដែលនាងស្គាល់ច្បាស់ ព្រោះតែអ្នកស្រីឈឹងប្រាប់និងឲ្យមើលរូបមុនគាត់ចេញទៅហុល្លង់ឲ្យចូលទៅក្នុង។
"ដេនតោះទៅលេងនៅក្នុងសួនជាមួយម៉ាក់ ព្រោះពេលនេះដេតមានភ្ញៀវយើងកុំរំខានអី"កាឡូអុីព្យាយាមនិយាយនិងពរកូនចេញទៅឲ្យឆ្ងាយ ព្រោះត្រឹមឃើញនាងក៏កាត់យល់ហើយថាពីនាក់ប៉ាកូននោះត្រូវជាអ្វី។
#នៅក្នុងបន្ទប់ទទួលភ្ញៀវ
"លោកពូមកទាមទារសន្យាដែលលោកប៉ាធ្លាប់សន្យាមែនទេ?"
"ត្រូវហើយ តែពេលនេះប្រហែលជាខ្ញុំប្ដូរចិត្ដហើយព្រោះមុននេះខ្ញុំបានជួបក្មេងម្នាក់ និយាយប្រាប់ខ្ញុំថាត្រូវជាកូនរបស់ក្មួយតើរឿងនេះវាបែបណា?"លោកជីងនិយាយបែបសុភាពដាក់ក្មួយប្រុសដែលគាត់ស្គាល់មកតាំងតែពីតូច ព្រោះសម្រាប់គាត់ទោះមិនអាចជាកូនប្រសារនិងប៉ាក្មេកក៏គ្មានបញ្ហា។
"បាទគេជាកូនប្រុសរបស់ខ្ញុំ"
"ហឺយបងដននិយាយបែបនេះមិនបានទេណា ខ្ញុំរ៉ូស្សាជាគូដណ្ដឹងរបស់បងណា ហើយនៅសុខៗបងទៅមានកូនជាមួយស្រីផ្សេងខ្ញុំមិនព្រមទេ"សម្លេងស្រួយស្រេះស្រែកនិងងើបឈរតវ៉ា។
"បងសុំទោសរ៉ូស្សា តែបងមិនអាចរៀបការជាមួយអូនពិតមែន"ដននិយាយម៉ាត់ៗដោយក្រសែភ្នែកទទួលស្អាតដាក់រ៉ូស្សាក្មេងស្រីវ័យ១៧ឆ្នាំរួចក៏ងាកទៅប្រសព្វភ្នែកជាមួយលោកជីងវិញ
"ខ្ញុំដឹងថាខ្ញុំខុស លោកពូចង់ដាក់ទោសរឺដកហ៊ុនរបស់លោកពូវិញទាំងអស់ក៏ខ្ញុំមិនហាមដែលព្រោះរឿងនេះខ្ញុំអ្នកខុស"
"រឿងវែងឆ្ងាយហើយក្មួយប្រុស សម្រាប់ពូគឺមានតែសប្បាយចិត្ដ"លោកជីងនិយាយទាំងសើចដាក់ដននិងគ្រប់គ្នា ឃើញហើយម្នាក់ៗធ្វើបានត្រឹមសម្លឹងមើលមុខរបស់គាត់
"ដែលពូនិយាយបែបនេះព្រោះគូដណ្ដឹងរបស់ក្មួយរ៉ូលីន នាងបានបាត់ខ្លួនតាំងតែពីថ្ងៃដែលពូទៅហុល្លង់ម្លេះ ចំណែករ៉ូស្សាជាប្អួននាងនៅក្មេងមិនអាចរៀបការបានទេ"ពេលនិយាយដល់កូនស្រីម្នាក់ទៀតដែលបាត់ខ្លួនលោកជីងធ្វើបានត្រឹមអង្គុយឈ្ងោកមុខចុះ ព្រោះកាលពី២១ឆ្នាំមុនបើគាត់ជឿភរិយាមិននាំកូនស្រីដែលទើបនិងកើតដើរលេងនោះទេនាងក៏មិនបាត់ខ្លួនសូន្យឈឹងបែបនិង។
"បើបងស្រីស្លាប់ហើយលោកប៉ាក៏យកកូនជំនួសទៅមិនបានរឺ ឃើញទេដោយសារតែលោកប៉ាចេះតែពន្យារពេលទើបបងដនមានប្រពន្ធកូនបែបនេះ"រ៉ូស្សាឧទាននិងងើបដើរចេញព្រោះតែនាងខកបំណង តែមិនថាយ៉ាងណាក៏ដោយនាងនិងមិនព្រមត្រឡប់ទៅផ្ទះវិញងាយៗនោះទេ។
"ឲ្យខ្ញុំសុំទោសម្ដងទៀតផងលោកពូ"ពេលនាងតូចចេញទៅបាត់គ្រប់យ៉ាងក៏ស្ងប់ស្ងាត់ ទើបដននិយាយសុំទោសម្ដងទៀតដើម្បីធ្វើឲ្យមនុស្សចាស់នៅចំពោះមុខឈប់ឈ្ងោកមុខចុះ។
"ដនពូសូមសួរអ្វីក្មួយបន្តិចបានទេ?"
"បាទបានលោកពូ មានអ្វីក៏សួរមកក្មួយរីករាយនិងឆ្លើយ"
"ប្រពន្ទរបស់ក្មួយមានឈ្មោះអ្វី ហើយជាកូនចៅរបស់អ្នកណា នាងមានប៉ាម៉ាក់រឺបងប្អួនទេ?"សំណួរជាច្រើនបន្លឺឡើងចេញពីមនុស្សចាស់ដែលអង្គុយបាត់មាត់ជាយូរ ទើបធ្វើឲ្យដនគាំងនៅអ្វីដែលបានលឺ
"ឲ្យពូសុំទោសដែលសួរក្មួយច្រើន តែមិនអីទេក្មួយមិនឆ្លើយក៏បាន"ពេលឃើញដនមិនមាត់លោកជីងក៏សុំទោសហើយឈ្ងោកមុខចុះម្ដងទៀត ព្រោះគាត់ដឹងថាគាត់ទៅសួរដនបែបនេះគឺវាខ្វល់សុជីវធម៌។

(រូបតំណាង)
សូមរង់ចាំទស្សនាភាគបន្ត
ប្រភព: ឈើសៀ
热门评论
评论