សួនទឹកកំពង់ស្ពឺ_ហែលទឹកកាត់ស្ត្រេស
តោះជិះកាត់ខេត្តកំពង់ស្ពឺកុំភ្លេចទីកំសាន្តបែបសួនទឹកមួយនេះ ត្រឹមតែប៉ុន្មានគីឡូពីទីរួមខេត្តលោកអ្នកអាចទៅដល់សួនទឹកកំសាន្តមួយប្រចាំខេត្តកំពង់ស្ពឺ

សួនទឹកកំពង់ស្ពឺជាសួនទឹកមួយដែលអាចអោយលោកអ្នកមកកំសាន្តអារម្មណ៍លំហែរខួរក្បាលនាចុងសប្ដាហ៍ ជួបជុំមិត្តភក្តិបងប្អូន នឹងមនុស្សជាទីស្រឡាញ់ ងូតទឹក ថតរូបលេងកំសាន្ត

ថែមទាំងមានកន្លែងអង្គុយសម្រាក ទទួលទានអាហារឆ្ងាញ់ៗអមជាមួយនឹងម្ហូបកម្មង់យ៉ាងសំបូរបែប មានទីធ្លា អាងទឹកធំទូលាយអាចលេងបានគ្រប់វ័យ

សួនទឹកកំពង់ស្ពឺបើកដំណើរការរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៨យប់ សំបុត្រចូលកំសាន្តតម្លៃត្រឹមតែ៤០០០៛តែប៉ុណ្ណោះ សួនទឹកដ៏ពិសេសមួយនេះមានទីតាំងស្ថិតនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ប្រភពរូបភាព÷សួនទឹកកំពង់ស្ពឺ
អត្ថបទដោយ÷ពិសី
សេចក្តីថ្លែងការណន៍ដើម:
ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។
点击查看更多内容
热门评论
评论