តើអ្នកដឹងទេថាផ្លែត្រឡាចមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
ផ្លែត្រឡាចគឺជាបន្លែមួយក្នុងចំណោមបន្លែដែលមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់មួយចំនួននៃពិភពលោក ដោយសារតម្លៃអាហារូបត្ថម្ភ និងអត្ថប្រយោជន៍សុខភាពដ៏គួរឲ្យចាប់អារម្មណ៍ ដែលមួយចំនួននោះគឺអាចរួមបញ្ចូលសមត្ថភាពរបស់វាក្នុងការកាត់បន្ថយជំងឺរ៉ាំរ៉ៃ, ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ, ពង្រឹងប្រព័ន្ធភាពស៊ាំ, ការពារបេះដូង, ជំរុញការមើលឃើញ, និងបង្កើនកម្រិតថាមពល។

ត្រឡាចគឺជាបន្លែវល្លិ៍ ដែលមានសាច់ខាងក្នុងពណ៌សស្លេក ។ ត្រឡាចមានឈ្មោះផ្សេងៗគ្នាជាច្រើន ទៅតាមតំបន់និងប្រទេសនានា។ ពេលដែលនៅខ្ចីវាផ្តល់នូវរសជាតិផ្អែម ប៉ុន្តែនៅពេលដែលផ្លែចាស់ ភាពផ្អែមនោះនឹងរលាយទៅជារសជាតិកាន់តែឆ្ងាញ់ ស្រដៀងទៅនឹងត្រសក់ស្រូវ។
គ្រប់ផ្នែកនៃផ្លែត្រឡាច អាចត្រូវបានគេប្រើប្រាស់សម្រាប់គោលបំណងធ្វើម្ហូប ឬជាឱសថ ហើយវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅអាស៊ី ជាពិសេសនៅក្នុងប្រទេសចិន។
ផ្លែត្រឡាចទាំងនេះអាចមានប្រវែងរហូតដល់ 80 សង់ទីម៉ែត្រ ហើយអាចរក្សាទុកបានច្រើនខែដោយមិនខូច ស្រដៀងទៅនឹងបន្លែដទៃទៀតដែរ។

វាត្រូវបានគេប្រើជាទូទៅក្នុងស៊ុប និងសម្ល ប៉ុន្តែក៏អាចធ្វើជាស្ករគ្រាប់ ឬរួមបញ្ចូលក្នុងការី។
ទឹកនៃបន្លែនេះក៏អាចត្រូវបានគេប្រើប្រាស់ជាភេសជ្ជៈដែលផ្តល់សុខភាពជាច្រើនប្រភេទផងដែរ ខណៈពេលដែលពន្លក និងដើមអាចត្រូវបានគេបរិភោគជាបន្លែបៃតង។
តម្លៃអាហារូបត្ថម្ភនៃផ្លែត្រឡាច គឺជាអ្វីដែលធ្វើឲ្យវាមានសារៈសំខាន់សម្រាប់សុខភាពមនុស្ស ព្រោះថាការប្រមូលផ្តុំវីតាមីន C និងវីតាមីន B2 ខ្ពស់អាចមានឥទ្ធិពលជាច្រើនលើរាងកាយ។ នេះគឺជាការបន្ថែមទៅលើកម្រិតខ្ពស់នៃជាតិសរសៃអាហារ ស័ង្កសី ជាតិដែក ផូស្វ័រ ប៉ូតាស្យូម និងវីតាមីន និងសារធាតុរ៉ែផ្សេងៗក្នុងបរិមាណតិច។ សារធាតុចិញ្ចឹមទាំងនេះអាចបង្កើតជាអាហារបំប៉នដ៏មានថាមពលខ្លាំង ដែលអាចជាមូលហេតុដែលផ្លែត្រឡាចត្រូវបានដាំដុះយ៉ាងទូលំទូលាយទូទាំងពិភពលោក។

អត្ថប្រយោជន៍សុខភាពមួយចំនួនដែលផ្លែត្រឡាចអាចផ្តល់បាន៖
+ ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ
+ ដំបៅ និងប៉ារ៉ាស៊ីតក្នុងពោះវៀន
+ ជួយបញ្ឈប់ការហូរឈាមខាងក្នុង
+ ជួយប្រឆាំងនឹងជំងឺផ្លូវចិត្ត
+ បង្កើនថាមពល
+ ជំនួយក្នុងការសម្រកទម្ងន់
+ បន្សាបជាតិពុល
+ ទល់លាមក
+ ពង្រឹងដំណើរការផ្លូវដង្ហើម
+ បំពេញបន្ថែមរបបអាហារ
ប្រភពរូបភាពនិងអត្ថបទ៖ Geogle
热门评论
评论