អត្ថន័យ នៃពាក្យថា«មិត្ត»
មនុស្សនៅក្នុងពិភពលោកនេះ គឺសុទ្ធតែមានមិត្តគ្រប់ៗគ្នាដោយអ្នកខ្លះមានមិត្តតិច ខ្លះមានមិត្តច្រើន ខ្លះទៀតក៏មានមិត្ត តែម្នាក់ដែលរាប់អានគ្នាក៏មាន។ចំពោះពាក្យថាមិត្ត គឺមាន ច្រើនប្រភេទដែលចំណុចសំខាន់លើកមកគឺមាន3ប្រភេទដូចជា មិត្តល្អ មិត្តអាក្រក់ និង មិត្តធម្មតា ។

ពាក្យថា «មិត្តល្អ»គឺសំដៅទៅលើមិត្តណាដែលរាប់អានអ្នកដោយភាពស្មោះត្រង់ ត្រង់ទៅត្រង់មក មិនចេះភូតកុហក ចាក់រុក និយាយដើមពីក្រោយខ្នង មានអីនិយាយនឹង ឃើញខុសថាខុស ឃើញត្រូវថាត្រូវ មិនចេះកេងប្រវ័ញ្ច មិនបោកប្រាស់ មានអ្វីចេះចែករំលែកគ្នាទៅវិញទៅមក ទៅណាមកណា មិនដែលភ្លេចគ្នា ស្រលាញ់គ្នាអស់ពីចិត្ត ចេះណែនាំគ្នានូវអ្វីខុស អ្វីដែលមិនល្អ មើលឃើញ ហើយទទួលនូវអ្វីដែលគ្នាមានប្រចាំថ្ងៃ មិនគិតពណ៌សម្បុរ ទ្រព្យសម្បត្តិ ចេះគោរពស្រលាញ់គ្នាទៅវិញទៅមក មានអ្វីទាស់ខុស ចេះអត់ឱនអោយគ្នា រាប់អានគ្នា ចាត់ទុកដូចជាបងប្អូនអីញ្ជឹង គឺត្រូវរួមសុខ រួមទុក្ខជាមួយគ្នា ជួយគ្នាពេលមានអាសន្ន និង ជំនៈឧបសគ្គដើរទៅមុខជាមួយគ្នាជារៀងរហូត។

ចំណែកឯ ពាក្យថា«មិត្តធម្មតា»គឺសំដៅទៅលើមនុស្សណាដែលជាទូទៅរាប់អានមិត្តច្រើននាក់ ប៉ុន្តែទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏ពួកគ្នាមិនខ្វាយខ្វល់ មិនចេញមុខបង្ហាញដែរ ពួកគេគ្រាន់តែរាប់អានគ្នាដើម្បីអោយតែមានជាឈ្មោះថាមិត្តតែប៉ុណ្ណោះ ។ ឥលូវងាកមកមើល ពាក្យថា«មិត្តអាក្រក់»វិញម្តង គឺគេចង់សំដៅទៅលើសកម្មភាពរបស់មនុស្សណាដែលរាប់អានគេមិនមែនចេញពីចិត្ត គឺមានន័យថា ល្អនៅមុខតែក្រោយខ្នងវិញរលួយ នៅពេលដែលធ្វើអ្វីមួយគឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុខទុក្ខអ្នកដទៃ ។ មួយវិញទៀតគឺចូលចិត្តកេងប្រវ័ញ្ចពីមិត្តខ្លួនឯង ចាក់រុក និយាយពីគេបែបនេះបែបនោះ ពន្លើសបន្ថែមបន្ថយពាក្យសម្តី និយាយយកត្រូវតែខ្លួនឯង ធ្វើយ៉ាងមិចក៏ដោយអោយតែខ្លួនបានល្អ។ល។

សរុបមក ពាក្យថា«មិត្ត»គឺផ្តោតទៅលើសកម្មភាពរបស់មនុស្សដែលធ្វើជាប្រចាំថ្ងៃជាមួយមនុស្សដែលស្គាល់គ្នា ដែលហៅថាការរាប់អានគ្នាទៅវិញទៅមក។ ដូច្នេះ អ្នកទាំងអស់គ្នាត្រូវយល់ពីអត្ថន័យវាអោយបានច្បាស់លាស់ ត្រូវដឹងថាវាបែងចែកជាប៉ុន្មានប្រភេទ ហើយវាមានប្រភេទអ្វីខ្លះ?
ដើម្បីងាយស្រួលក្នុងការយើងស្វែងរកមិត្តដែលយើងត្រូវរាប់អាននៅជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត មិត្តគឺមិនពិបាករកនោះទេ តែអ្វីដែលពិបាករកនោះគឺមិត្តល្អ ហើយមិត្តប្រភេទនេះគឺមិនសូវមានច្រើនប៉ុន្មានទេ ចូលអ្នកស្វែងយល់ពីមិត្តរបស់អ្នកអោយបានច្បាស់លាស់។
សរសេរដោយ ៖ NitTaVann
热门评论
评论