ល្បែងប្រជាប្រិយខ្មែរ- ល្បែងលោតបាវ #សង្ក្រានភូមិត្នោត
ពិធីបុណ្យចូលឆ្នាំថ្មីជាពិធីបុណ្យមួយដែលខ្មែរយើងប្រារព្ធឡើងអស់រយៈពេលជាយូរលង់ណាស់មកហើយ។ ពិធីបុណ្យនេះផងដែរត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាជារៀងរាល់ឆ្នាំ។ អំឡុងពេលចូលឆ្នាំថ្មីនេះប្រជាជនខ្មែរយើងនិយមលេងល្បែងប្រជាប្រិយខ្មែរដើម្បីកំសាន្តសប្បាយផងដែរ ហើយក្នុងនោះល្បែងលោតបាវ ជាល្បែងប្រជាប្រិយមួយដែលប្រជាជនកម្ពុជាយើងនិយមចូលចិត្តលេងនាពេលចូលឆ្នាំខ្មែរ។

(រូបតំណាង)
របៀបរបបក្នុងការលេងល្បែងនេះ÷ ជាដំបូងត្រូវមានបាវគ្រប់ចំនួនបេក្ខជនដែលចូលរួមលេង បន្ទាប់មកយើងកំណត់ប្រវែងសម្រាប់ការប្រកួត តមកទៀតតម្រូវឲបេក្ខជចូលក្នុងបាវត្រៀមលក្ខណៈដើម្បីប្រកួត នៅពេលអាជ្ញាកណ្ដាលរាប់ដល់បីបេក្ខជនចាប់ផ្ដើមលោតទៅរកទីព្រ័ត្រ អ្នកទៅដល់មិនអ្នកនៅជាអ្នកឈ្នះ។

(រូបតំណាង)
ល្បែងលោតបាវមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយ ប៉ុណ្ណោះទេតែថែមទាំងជួយយើងមានភាពរហ័សរហួន វាងវៃនិងការតស៊ូព្យាយាមផងដែរ។ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមបួងសួងអោយទេវតាឆ្នាំថ្មីនេះជួយថិតថែរក្សារប្រជាជនកម្ពុជាឲចៀសផុសពីគ្រោះចង្រៃ ជំងឺកាចសាហាវផ្សេងៗ និងសូមឲក្រុមហ៊ុនត្នោតកាន់តែទទួលបានពីការគាំទ្រពីប្រជាជនកម្ពុជាហើយបន្តរីកចម្រើនជានិរន្តរ៍។ សូមសំណាងល្អគ្រប់ៗគ្នា។
អត្ថបទដោយ÷ MEY MEDIEA

热门评论
评论