រឿង ផ្លោះរបងឆ្លងបេះដូង ភាគទី ៧ វគ្គទី ៥ _ ប្រលោមលោក
នាងស្មានមិនដល់ថាតាមពិតគេមើលធ្លុះដល់ថ្នាក់នោះពេលនោះនាងមិនសូវយល់ពីស្នេហាប៉ុន្មាន និងជួនកាលពួកគេអាចនឹងស្និទ្ធស្នាលគ្នាខ្លាំងពេកទើបនាងមិនដឹងពីអារម្មណ៍ខ្លួនឯងថាកាលនោះលង់ស្នេហ៍គេទៅហើយ ។
"រឿងនេះគឺជាហេតុផលមួយដែលបងសម្រេចចិត្តមិនទាក់ទងមករកអូនទៀត បងគិតថាជួនកាលអូនអាចចូលចិត្តបងដូចសមាជិកគ្រួសារម្នាក់ ព្រោះអីចឹងហើយធៀបនឹងប្រាប់ឱ្យអូនរង់ចាំបងដោយមិនដឹងថាត្រូវរង់ចាំប៉ុន្មានឆ្នាំ ស៊ូមិនបាច់ទាក់ទងគ្នា មិនបាច់រង់ចាំ អូននឹងបានមានមិត្តភក្តិថ្មី មិនអីចឹងគឺបើបុរសដែលអូនចូលចិត្តមកប្រាកដខ្លួនអូនអាចនឹងប្រើជីវិតដោយមានសេចក្តីសុខ”
តាមពិតនៅពីក្រោយការសម្រេចចិត្តរបស់គេនៅមានហេតុផលនេះបង្កប់ទុកនាងដូចជាមានខួរក្បាលស្ពឹកពេកហើយ ។
តែមិនទាក់ទងមកនាង ព្រោះបែបនេះវាអាចនឹងជ្រុលបន្តិចដូចគ្នា ។
"បើអូនភ្លេចបងតាមដែលបងប្រាប់មែននោះ ហើយមានសង្សារថ្មី បងនឹងធ្វើយ៉ាងម៉េច”
"ឱ្យធ្វើអីបាន គឺធ្វើបានត្រឹមតែទ្រាំប៉ុណ្ណោះ អូនមានសេចក្តីសុខគឺល្អហើយ” ជួនកាលទោះគេអាចទ្រាំឃើញនាងនៅជាមួយប្រុសម្នាក់ទៀត ឬដល់ថ្នាក់រៀបការមិនបាន តែក៏ជូនពរយ៉ាងស្ងៀមស្ងាត់ ។
គេសុំត្រឹមតែឱ្យនាងមានជីវិតមានសេចក្តីសុខ ហើយចុះខ្លួនគេ? នាងមានអារម្មណ៍ថាគេល្ងង់ខ្លាំងណាស់ ល្ងង់បំផុតតែល្ងង់បែបដែលធ្វើឲ្យនាងរំភើបតែម្ដង ។
"បងឱនចុះបន្តិច” គេខ្ពស់ពេកហើយ ។
មុខសង្ហាញញឹមពព្រាយទោលខ្លួនទៅរកយ៉ាងងាយ... អាន អារីម ថើបអ្នកកម្លោះ អរគុណដែលគេចូលចិត្តនាងស្រឡាញ់នាងខ្លាំងដល់ថ្នាក់នេះ ចាប់តាំងពីថ្ងៃនេះទៅ នាងនឹងស្រឡាញ់គេឱ្យកាន់តែខ្លាំង ។
ដំបូងនាងតាំងចិត្តថាថើបថ្នមៗបែបរ៉ូមែនទិចតែម្យ៉ាងតែលទ្ធផលគឺគេបែរជាផ្លាស់ប្តូរធ្វើជាអ្នកវាយលុកថើបដោយភាពថ្នាក់ថ្នមថើបដោយភាពរោលរាល.ថើបដល់ចិត្តគំនិតរបស់នាងរបូតខ្ចាត់ខ្ចាយម្ដងទៀត ។
"អូនជាអ្នកដុតភ្លើងដោយខ្លួនឯង ត្រូវទទួលខុសត្រូវពន្លត់ភ្លើង”
គេនិយាយស្ដីច្បាស់ៗដល់ថ្នាក់នេះ ធ្វើឲ្យនាងមុខក្រហមប្រាប់ខ្លួនឯងថាមិនហ៊ានស្តាប់ ។
ដូស៊ូ បីនាងទៅដាក់លើគ្រែបម្រុងនឹងថើប តែក៏ត្រូវនាងងាកចេញ ។
"នៅទីនេះមិនបានទេដឹង យ៉ក នឹងបានឮ...”
"អូនសប្បាយចិត្តបាន យប់នេះគេនៅសណ្ឋាគារ”
"ហេតុអី”
គេនឹកដល់កាលពីល្ងាចបន្ទាប់ពីញ៉ាំបាយរួច យ៉ក ឱបដៃផូរ៍ ដើរចេញទៅដោយទឹកមុខលាក់គំនួច ប្រាប់ថានឹងកៀបគេឱ្យក្រៀម នឹករូបភាពមិនចេញទេថា ផូរ៍ ដែលមានមាឌធំរាងខ្ពស់ព្រមដេកស្ងៀម។ សរុបទៅគឺយប់នេះ យ៉ក មិនត្រឡប់មកទីនេះ ។
ដូស៊ូ មើលខាងក្រមុំក្រោមរាងកាយខ្លួនឯងម្ដងទៀត គេចូលចិត្តរង្វង់មុខតូចនោះដែលក្រហមងាំង រាងកាយស្រស់ស្អាតទន់ល្អូក វេលាដែលនាងមានសេចក្តីសុខបំផុតគឺស្អាតចាប់ចិត្ត គ្រាន់តែគិតគេក៏មានអារម្មណ៍ថាឈាមនៅក្នុងខ្លួនក្ដៅទៅហើយ ចង់គ្រប់គ្រងរាងកាយរបស់នាងភ្លាមៗ ។
អាន អារីម មិនបានឮចម្លើយ ព្រោះគេគិតតែថើបនាងតែម្យ៉ាងដូចចុះប្រេង ថើបទាល់តែនាងសឹងតែដកដង្ហើមមិនទាន់ បន្ទាប់ពីនោះក៏ដោះខោអាវនាងចេញអស់យ៉ាងរហ័ស ។
ស្អីគេ សត្វកំណាចចាប់ផ្តើមចូលរូបទៀតហើយឬ!!
"អារីម បងស្រឡាញ់អូន”
អារីម ដង្ហក់ខ្យល់មិនឈប់ គេមិនចាំបាច់ប្រាប់ក៏នាងដឹងថាគេស្រឡាញ់នាងខ្លាំង ។
ដូស៊ូ ឱបរាងទន់ល្មើយរបស់នាងក្រមុំជាប់នឹងដើមទ្រូងនាងស្រែកថ្ងូរអែនខ្លួនទៅជ្រប់នឹងដើមទ្រូងដោយរាងកាយទន់ល្អូក ។
កម្លោះក្រមុំដែលសុទ្ធតែទទួលបានសេចក្តីសុខ រាងកាយ នៅតែឱបក្រសោបគ្នាជាប់ ប្រសព្វភ្នែកគ្នាដោយខ្សែភ្នែកជ្រាលជ្រៅមុននឹងថើបគ្នាម្តងទៀត នៅក្នុងចិត្ដដឹងច្បាស់ថាប្រហែលជាគ្មានថ្ងៃរកអ្នកដែលស្រឡាញ់ខ្លួនឯងខ្លាំងជាងនេះបានទៀតទេ ។
អត្ថបទ៖ OBSOK BOOK

热门评论
评论