រឿងអប់រំខ្លី៖ វាសនារបស់អ្នកគឺស្ថិតក្នុងដៃអ្នក
កាលពីព្រេងនាយមានស្ដេចដ៏អស្ចារ្យមួយអង្គ។ មានគ្រាមួយអាណាចក្ររបស់ទ្រង់ត្រូវបានឈ្លានពានដោយពួកសត្រូវ។ កងទ័ពរបស់ទ្រង់គ្មានសង្ឃឹមទទួលជ័យជំនះឡើយ ពីព្រោះតែកងទ័ពរបស់សត្រូវច្រើនជាងខ្លួនរហូតដល់ទៅ ១០ ដង។ កងទ័ពនិយាយទាំងក្រៀមក្រំ និងអស់សង្ឃឹម "ពួកយើងច្បាស់ជាចាញ់ជាក់ជាមិនខាន។"

នៅតាមផ្លូវទៅសមរភូមិប្រយុទ្ធ កងទ័ពបានឈប់នៅវត្តមួយ។ នៅពេលដែលពួកគេរៀបនឹងសូត្រធម៍ បន់ស្រន់ មានព្រះសង្ឃមួយអង្គបាននិយាយថា "វត្តនេះគឺជាកន្លែងទីសក្ការៈបូជាដ៏សក្តិសិទ្ធិ នៅពេលដែលកម្រងផ្កាធ្លាក់លើអ្នកពេលអ្នកឪនក្បាលចុះ នោះអ្នកនឹងទទួលជ័យជំនះ។" មេទ័ពជាច្រើនឮដូចនោះក៏ឪនក្បាលចុះ ហើយកម្រងផ្កាដ៏ធំមួយក៏បានធ្លាក់ពួកគេមែន។ កងទ័ពមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង និងធ្វើដំណើរយ៉ាងក្លាហាន និងមានសង្ឃឹមទៅកាន់សមរភូមិ។ ហើយពួកគេក៏បានទទួលជ័យជំនះ។ កងទ័ពម្នាក់បាននិយាយ "ព្រះបានជួយជីវិតពួកយើង។" ស្ដេចបានសើច ហើយនិយាយថា "គ្មានព្រះឯណាមកបោះកម្រងផ្កានោះទេ។ យើងបានសុំការអនុញ្ញាតពីព្រះសង្ឃ និងបញ្ជាឲ្យអ្នកបម្រើម្នាក់ចាំបោះកម្រងផ្កាពីលើដំបូលវត្ត។ សេចក្ដីក្លាហាន និង ជំនឿចិត្តរបស់អ្នកបានជួយជីវិតរបស់ពួកយើង។"
ចំណុចអប់រំ៖ វាសនារបស់យើងត្រូវបានកំណត់ដោយទង្វើរបស់យើង។
អត្ថបទដើមដោយ៖ តយៗ

 
					 
                     
					 
      
 
				
热门评论
评论