នំបញ្ចុកទឹកម្ហិច ខេត្តកំពត
បន្ទាប់ពីនំប៉ុងកៀបហើយ សាកក្រលែកមកមើលនំបញ្ចុកទឹកម្ហិចម្តងមើល!!!!

ភ្ញៀវទេសចរមិនថាជិត រឺ ឆ្ងាយសុទ្ធតែស្គាល់ហើយនំបញ្ចុកទឹកម្ហិច ប្រចាំខេត្តកំពតដែលមានរសជាតិឆ្ងាញ់ ញាំមិនចេះធុញ មួយចានហើយចង់ដាក់មួយចានទៀត ឃើញទឹកថ្លាៗអញ្ជឹងទេ តែកុំនិយាយពីរសជាតិ ម៉ាអេមហ្មង ព្រោះនំបញ្ចុកគឺធ្វើថ្មីៗបែបសាច់ស្វិតញាំជាមួយទឹកនំដ៏មានជាតិហើយហិលតិចៗទៀតគឺក្តីសុខហ្មង តម្លៃសមរម្យ។ មិនត្រឹមតែប៉ុណ្ណោះ នៅមាននំកងដែលធ្វើថ្មីៗដ៏ឆ្ងាញ់ពិសាថែមទៀតផង។

ទីតាំងស្ថិតនៅផ្លូវចូលវត្តព្រៃតុម្ព (តូបចុងក្រោយគេ) ក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ បើអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣ (ទិសដៅភ្នំពេញមកកំពត) បត់ចូលក្ខោងទ្វាវត្តព្រៃតុម្ពដែលស្ថិតនៅខាងឆ្វេងដៃ បន្ទាប់មកបន្តដំណើរប្រហែល ១គីឡូម៉ែត្រទៀត រួចបត់ស្តាំ នោះអ្នកនឹងបានមកដល់ទីតាំងតែម្តង។


កុំភ្លេចចូលទៅសាកទាំងអស់គ្នាណា៎!
អត្ថបទដោយ៖ Jinghab Vlogger
All rights reserved.

热门评论
评论