ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ វិស័យអចលនទ្រព្យនៅតែអាចមានលំនឹង
ក្រុមអ្នកជំនាញ លើវិស័យអចលនទ្រព្ យ បានលើកឡើងនូវទស្សនៈស្រដៀងគ្នា ជុំវិញតម្លៃទីផ្សារនៃការលក់ដូរផ្ទះ ដីឡូតិ៍ និងការជួលខុនដូ ឬអាគារពាណិជ្ជកម្មជាដើម។ មិនត្រឹមតែប៉ុណ្ណោះអ្នកជំនាញ បានធ្វើការអះអាងទៅលើភាពរឹងមាំ នៃវិស័យមួយនេះ បើទោះបីជា ស្ថានភាពសេដ្ឋកិច្ចនៅប្រទសកម្ពុជាមានការធ្លាក់ចុះ ក្នុងពេលបច្ចុប្បន្ននេះក៏ដោយ។

សម្រាប់ឆ្នាំ២០២២នេះ ទីផ្សារខុនដូក្នុងប្រទេសកម្ពុជាកំពុងដាំក្បាលចុះ និងជាប់គាំងជាខ្លាំង បើទោះបីសកម្មភាពសេដ្ឋកិច្ច-សង្គមបានបើកដំណើរការ លើគ្រប់វិស័យទាំងអស់ឡើងវិញក៏ដោយ។ នេះបើតាមលោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន PropNex បានផ្ដល់បទសម្ភាសន៍ព័ត៌មានក្នុងស្រុកមួយ។
លោកស្រីបានបន្តថា៖ “ ទោះជាយ៉ាងនេះក្ដី ម្ចាស់វិនិយោគភាគច្រើនបានប្រើប្រាស់វិធីសាស្ត្រថ្មី ដើម្បីសម្របខ្លួនតាមបរិយាកាសទីផ្សារបច្ចុប្បន្ន ដោយសម្រួលដល់លក្ខខណ្ឌបង់ប្រាក់ និងបញ្ចុះតម្លៃទៅលើគម្រោង និងប្រភេទខុនដូ ដែលនេះធ្វើឱ្យអតិថិជនដែលចង់វិនិយោគលើវិស័យខុនដូមានឱកាស និងលទ្ធភាពចំណេញច្រើន ពិសេសក្នុងបរិមាណខ្ពស់តែម្តង”។
យ៉ាងណាក៏ដោយលោកស្រី អាន សុធីតា នៅតែមានសុទិដ្ឋិនិយមច្រើន លើការលក់ខុនដូ (ទោះមិនសូវជាល្អដូចជាឆ្នាំ២០១៩ក្ដី) ប៉ុន្តែអាចនឹងមានភាពប្រសើរឡើងច្រើន។

បើតាមបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន KW Cambodia បានថ្លែងថា «ក្នុងឆ្នាំ២០២២ ប្រសិនបើមិនមានផលប៉ះពាល់នៃជំងឺកូវីដ១៩បំប្លែងថ្មី អូមីក្រុង ខ្ញុំមើលឃើញឱកាសនៅតែមាន ចំពោះគម្រោងចាស់វស្សា ដោយសារតែពួកគាត់មានដើមទុន មានភ្ញៀវស្រាប់ មានបទពិសោធន៍ និងមានចំណេះដឹងពេញខ្លួន ក្រុមហ៊ុនត្រូវបានអតិថិជនទុកចិត្តពីអតិថិជន ដូច្នេះសរុបសេចក្ដីមកគម្រោងចាស់វស្សា ប្រឈមការលក់បានតិច-ចំណេញតិច តែប៉ុន្ដែមិនប្រឈមការខាតបង់ឡើយ»។
ដោយឡែក អ្នកស្រី តាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. មានប្រសាសន៍ថា «ការវិនិយោគទៅលើអចលទ្រព្យដីធ្លីគឺនៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនកម្ពុជា ដោយសារតែដីគឺជាអចនវត្ថុដែលមានកំណត់ ងាយស្រួលទិញ មិនចាំបាច់ថែទាំ និងមិនសូវមានការប្រកួតប្រជែកច្រើនដូចប្រភេទអចលនទ្រព្យដទៃទៀតនោះទេ។
អ្នកស្រី តាំង ហួរ បានបន្តថា៖ «ប្រសិនបើយើងចង់វិនិយោគទៅលើដី ធ្លី យើងត្រូវមើលទៅលើទីតាំងណាដែលកំពុងមានសក្ដានុពលខ្លាំង និងមានសន្ទុះនៃការអភិវឌ្ឍន៏លឿនបំផុត។ ជាក់ស្ដែង តំបន់ជាយក្រុងនៃរាជធានីភ្នំពេញកំពុងតែមានសន្ទុះនៃការអភិវឌ្ឍគម្រោងលំនៅឋានជាច្រើន បូករួមនឹងគម្រោងហេដ្ឋារចនាសម្ពន័នានារបស់រាជរដ្ឋាភិបាលផងនោះ បានធ្វើអោយតំបន់ទាំងនោះកាន់តែមានសក្ដានុពលខ្លាំង ហើយតំបន់ដង្ហើមនៃសេដ្ឋកិច្ចដ៏អស្ចារ្យដែលយើងគួរតែវិនិយោគនោះគឺតំបន់ផ្លូវជាតិលេខ១ ៣ ៤ និងផ្លូវជាតិលេខ៦»។

សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា វិស័យអចលទ្រព្យ ដែលមានតម្រូវការនិងពេញនិយមខ្លាំងសម្រាប់អ្នកវិនិយោគមានដូចជា៖ ខុនដូ បុរី ដីឡូតិ៍ ផ្ទះជួលការិយាល័យជួល ភាគហ៊ុនអាជីវកម្ម ពាណិជ្ជកម្ម និងការដាក់ប្រាក់ ដើម្បីទទួលបានការប្រាក់ជាដើម៕
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633
热门评论
评论