ពាក្យ «បង់រំលោះ» និងពាក្យ «បង់រំលស់» តើពាក្យមួយណាដែលត្រឹមត្រូវ!
ជាពាក្យដែលទាក់និងសេវាកម្មក្នុងការទទួលយកវត្ថុណាមួយមកប្រើប្រាស់ ដោយមានចងភ្ជាប់លក្ខខ័ណ្ឌបង់ប្រាក់បន្តិចម្តងៗដោយមានការប្រាក់តាមការកំណត់ដោយភាគីអ្នកលក់ និងអ្នកទិញ។ ដែលបងប្អូនខ្មែរនិយមនិយាយថា បង់រំលោះ ឬ បង់រំលស់ តើពាក្យទាំងពីរខាងលើនេះមួយណាជាពាក្យត្រឹមត្រូវ?

បើយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត លោកបានឱ្យនិយមន័យនៃពាក្យ បង់រំលស់ ដូច្នេះថា៖
- បង់រំលស់៖ ពាក្យនេះយើងក៏អាចសរសេរជាជើងតម្រួតក៏បាន បង់រំលស់/បង់រម្លស់ លោកសំដៅការធ្វើឱ្យរលស់ ឬឱ្យថយចំនួន។ រម្លស់ទ្រព្យ, រំលស់ទុក្ខ។ (ឆែកមើលពាក្យ រម្លស់ ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត)

(សម្តេចព្រះសង្ឃរាជ ជួន ណាត)
ចំណែកឯពាក្យ បង់រំលោះ ដែលបងប្អូននិយមប្រើនោះ មិនមានឃើញក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត នោះទេ។ ដូច្នេះ សូមបងប្អូនព្យាយាមសរសេរឱ្យបានត្រឹមត្រូវតាមការណែនាំក្នុងវចនានុក្រមគោលរបស់ជាតិយើង។
អត្ថបទដោយ៖ Jao MeaNop
សេចក្តីថ្លែងការណន៍ដើម:
ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។
点击查看更多内容

热门评论
评论