រឿង ក្រពើនិងទន្សាយ
កាលពីព្រេងនាងមានទន្សាយមួយចង់ឆ្លងបឹងទៅត្រើយម្ខាងទៀតតែមិនដឹងត្រូវយ៉ាងណា។ រំពេចនោះក្រពើងើបចេញពីទឹកក៏ឃើញទន្សាយនៅមាត់បឹង
ទន្សាយក៏ស្រែកសួរក្រពើថា (ខ្នងបងកើតអី)
ក្រពើឆ្លើយថា (កើតស្រែង)
ទន្សាយក៏និយាយបន្តថា(បើបងក្រពើជួយចម្លងខ្ញុំដល់ត្រើយម្ខាងទៀតខ្ញុំនឹងព្យាបាលស្រែងបងឯងឲជា)។
ក្រពើងួកក្បាលហើយក៏យល់ព្រម ចម្លងទន្សាយដល់ត្រើយហើយទន្សាយក៏ចំអកឲក្រពើថា(តាំងពីដូនតាមកគ្មានអ្នកណាមើលស្រែងជាទេព្រោះវាជាស្បែកកំណើតឯងទេ)។ក្រពើខឹងខ្លាំងណាស់ព្រោះចាញ់បោកប្រាជ្ញាទន្សាយ ទន្សាយក៏រត់ចូលព្រៃបាត់ទៅ។

(រូបតំណាង)
កាលដែលក្រពើឃើញទន្សាយរត់ចេញពីព្រៃវិញក្រពើក៏បានបន្លំខ្លួនធ្វើជាគល់ឈើអណ្ដែតលើទឹក។ទន្សាយក៏ដឹងល្បិចក្រពើ
ទន្សាយក៏និយាយថា(បើជាគល់ឈឲអណ្ដែតច្រាសទឹក បើជាក្រពើឲអណ្ដែតបណ្ដោយទឹក) ក្រពើឮហើយក៏បណ្ដែតខ្លួនច្រាសទឹក ហើយទន្សាយក៏ស្រែកឡើងថា(យើងមិនចាញ់បោកឯងទេ)។
ថ្ងៃមួយក្រពើក៏ធ្វើពុតជាស្លាប់ហាមាត់ច្រក្រុងដើម្បីបោកទន្សាយម្ដងទៀត ខណះនោះទន្សាយក៏ដើរចូលទៅក្នុងមាត់ក្រពើ
ទន្សាយអង្អែលធ្មេញក្រពើហើយនិយាយថា(អាធ្មេញធំនេះយកធ្វើស្នៀត ឯអាតូចនេះវិញយកធ្វើកាំបិតស្លា) កំពុងតែរៀបរាប់មិនទាន់ចប់ស្រួលបួលផងទន្សាយក៏លេបក្រពើចូលទៅក្នុងពោះបាត់ទៅ។
ភ្លាមនោះទន្សាយក៏និយាយថា (អីយ៉ាសកំពុងតែឃ្លានចង់ឆីពោះវៀនក្រពើផង) ថាហើយក៏ផ្ទាត់ក្រចកលឺសូប្រែសសៗ។
ទន្សាយឮហើយក៏ភ័យយ៉ាងខ្លាំងក៏សុំឲទន្សាយចេញមកវិញ។
ទន្សាយឆ្លើយ(បើចឹងហារមាត់ទៅឲយើងលោតចេញ) ក្រពើហាមាត់រួចទន្សាយក៏រត់ចេញមកមិនបានមើលខាងមុខបុកនឹងគល់ឈើមួយសន្លប់បាត់មាត់ឈឹង។
ក្រពើក៏បាននិយាយថា(កុំនិយាយបោកគេដើម្បីតែប្រយោជន៍ខ្លួនឯង)សមមុខឯងហើយ។
តម្លៃអប់រំ៖ មនុស្សមួយចំនួនគឺដូចទន្សាយណាស់ ព្រោះតែផលប្រយោជន៍ក្បត់ឧត្តមគតិខ្លួនឯង។
អត្ថបទ៖ចាន់ទ្រី
热门评论
评论