រឿង ក្រពើរមិលគុណ
នាពេលមួយមានគ្រោះរាំងស្ងួតយ៉ាងខ្លាំងក្ដៅហួតហែងបឹងបួរគ្មានទឹកសូម្បីតែមួយដំណក់ មានក្រពើមួយក្បាលវាលស្វែងរកបឹងថ្មីព្រោះបឹងដែលវានៅហួតទឹកអស់ហើយ។ ពេលនោះមានតាចាស់ម្នាក់បរទេះគោកាត់ផ្លូវដែលក្រពើវាល ក្រពើក៏សុំតាឲជូនខ្លួនទៅរកបឹងណាដែលមានទឹក តាអាណិតក្រពើក៏យល់ព្រមជូនក្រពើទៅបឹងក្បែរនោះ ដោយឲក្រពើជិះលើរទះគោ ក្រពើខ្លាចធ្លាក់ក៏ឲតាយកខ្សែមកចងខ្លួនរិតអោយតឹង តាក៏យល់ព្រម។លុះមកដល់បឹងធំមួយតាក៏ស្រាយខ្សែឲក្រពើចុះទឹក ក្រពើបែជាមិនដឹងគុណហើយថែមទាំងចង់ស៊ីគោរបស់តាទៀតផង។
ក្រពើនិយាយថា(តាឯងចងយើងរិតតឹងពេកធ្វើឲខ្លួនយើងឈឺណាស់ ឥឡូវតាត្រូវតែឲគោរបស់មកយើងស៊ីពុំដូច្នេះទេយើងនឹងស៊ីតា)
តានិយាយវិញថា(ចៅក្រពើឯងឲតាចងនឹងរទះព្រោះចៅក្រពើឯងខ្លាចធ្លាក់ ឥឡូវចៅក្រពើឯងបែរជាមកចង់ស៊ីគោតាទៅវិញ)
ក្រពើនិយាយ(តាឯងមិនបាច់ប្រកែកទេ យើងត្រូវតែស៊ីគោតាឯង)

(រូបតំណាង)
តាមិនសុខចិត្តផង កំពុងតែភ័យផងក៏ទៅរកសុភាពទន្សាយឲជួយតារៀបរាប់ដំណើររឿងឲសុភាពទន្សាយស្ដាប់ទន្សាយយល់នូវរឿងគ្រប់យ៉ាងហើយក៏ព្រមជួយតា។
ពេលជួបនឹងក្រពើសុភាពទន្សាយក៏និយាយទៅកាន់ក្រពើថា(ដើម្បីងាយស្រួលរកខុសត្រូវ សូមបងក្រពើឲតាចងម្ដងទៀតទៅមើល)។
ក្រពើវាលឡើងរទះហើយតាយកខ្សែមកចងម្ដងទៀតចងហើយក្រពើស្រែកថា(តឹងជាងនេះ)។
តាក៏រិតបន្ថែមទៀត ក្រពើបង្គាប់ឲតាចងរិតខ្លួនរហូតរើខ្លួនមិនរួច ឃើញសត្វក្រពើរើខ្លួនលែងរួចដូច្នេះ
សុភាពទន្សាយក៏បង្គាប់តាថា(សត្វមើលគុណដូចក្រពើរនេះទុកវាចោលកណ្ដាលព្រៃនេះហើយ)។
តាធ្វើតាមសម្ដីទន្សាយក៏ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។
តម្លៃអប់រំ៖ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។កាលដែលគេជួយយើងហើយកុំរមើលគុណដូចសត្វក្រពើ។
អត្ថបទ៖ចាន់ទ្រី

热门评论
评论