រឿងអប់រំខ្លី៖ ភាពស្មោះត្រង់
មានក្មេងស្រីម្នាក់ត្រូវការតុដើម្បីសិក្សា ប៉ុន្តែគ្រួសាររបស់នាងក្រីក្រណាស់ ដូច្នេះឪពុកម្ដាយរបស់នាងសម្រេចទិញតុមួយទឹកឲ្យនាង។ នៅហាងលក់គ្រឿងសង្ហារឹមមួយ ក្មេងស្រីបានមើលជុំវិញ និងបានបើកថតតុចាស់មួយ។ នាងភ្ញាក់ផ្អើលដោយនៅក្នុងថតតុមានលុយមួយចំនួន។ នាងគិតថាបើនាងយកលុយនេះនាងនឹងអាចទិញអ្វីបានជាច្រើន។ នាងប្រញាប់ដាក់លុយចូលតុវិញ ហើយប្រាប់ម្ដាយថានាងចង់បានតុចាស់មួយហ្នឹង ដូច្នេះពួកគេក៏ទិញតុមួយនោះទៅ។

ពេលដល់ផ្ទះ នាងបានយកកាបូបលុយចេញមក ហើយឃើញលុយ ១៥០០ ដុល្លារ ប៉ុន្តែនាងមានអារម្មណ៍មិនសប្បាយចិត្តសោះដែលយកលុយអ្នកដទៃបែបនេះ ហេតុនេះហើយនាងក៏ប្រាប់ឪពុកម្ដាយនាងពីរឿងនេះ។ ពួកគេក៏បានត្រឡប់ទៅហាងនោះវិញ និងប្រាប់រឿងរ៉ាវដល់ម្ចាស់ហាង។ ម្ចាស់ហាងបានខលទូរស័ព្ទទៅម្ចាស់តុចាស់នោះ។ ម្ចាស់តុនោះសប្បាយរីករាយជាខ្លាំងព្រោះគេកំពុងតែត្រូវការលុយផង។ ម្ចាស់តុបានកោតសរសើរពីភាពស្មោះត្រង់របស់ក្មេងស្រី។
អត្ថបទដើមដោយ៖ តយៗ

 
					 
                     
					 
      
 
				
热门评论
评论