ប្រាសាទបន្ទាយឆ្មារ មានឈ្មោះម្យ៉ាងទៀតថាវាំងតូច មានរចនាបថដូចគ្នាបេះបិទទៅនឹងប្រាសាទបាយ័ន
ឈ្មោះប្រាសាទបន្ទាយឆ្មារ ប្រហែលជាមានអ្នកស្គាល់ច្រើនដោយសារជាប្រាសាទធំជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ និងមិនឆ្ងាយប៉ុន្មានពីច្រកព្រំដែនថៃ-កម្ពុជា គឺច្រកបឹងត្រកួន។

ប្រាសាទនេះត្រូវបានអ្នកស្រុកហៅម្យ៉ាងទៀតថាវាំងតូច ហើយសំណង់ដ៏មហិមានេះមានរចនាបថដូចគ្នាសឹងបេះបិទទៅនឹងប្រាសាទបាយ័ន បេះដូងនៃរាជធានីអង្គរធំនៅក្នុងខេត្តសៀមរាប រហូតដល់មានការសង្ស័យថាទំនងក្រុមជាងយកមកពីរាជធានីអង្គរផងមិនដឹង។ រូបចម្លាក់យក្សនិងទេវតានៅខ្លោងទ្វារចូលទិសទាំងបួនភាគច្រើនបានបាត់បង់អស់ទៅហើយ។ រូបចម្លាក់នេះក៏ដូចគ្នាទៅនឹងរូបចម្លាក់នៅខ្លោងទ្វារទាំងប្រាំនៅរាជធានីអង្គរធំដែរ គ្រាន់តែតូចជាងបន្ដិច។
បច្ចុប្បន្នប្រាសាទបន្ទាយឆ្មារកំពុងរៀបចំជួសជុល រោងទងភាគខាងលិច ក្រោយកិច្ចការជួសជុល ទល់ទ្រមួយចំនួនបានធ្វើរួចហើយពីសំណាក់អ្នកជំនាញ ដោយមានការឧបត្ថម្ភពីសប្បុរសជន។ នៅថ្ងៃអនាគតខាងមុខ បន្ទាយឆ្មារនឹងត្រូវរដ្ឋាភិបាលដាក់ស្នើបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក UNESCO៕






热门评论
评论