របៀបធ្វើ : សាច់ក្រកគោ ( ខ្វាគោ )
របៀបធ្វើ : សាច់ក្រកគោ ( ខ្វាគោ )

រូបតំណាង :
គ្រឿងផ្សំ :
សាច់គោចំឡក ខ្លាញ់ជ្រូក រំដេង ខ្ទឹមស ទឹកស៊ីអុីវ ស្ករ ទឹកត្រី ម្សៅស៊ុប ពោះវៀនជ្រូក បាយ ។
របៀបធ្វើ :
យកសាច់គោហាន់ជាដុំបួនជ្រុងតូចៗ ខ្លាញ់ហាន់ប៉ុនសាច់គោ រំដេងដុតឱ្យឈ្ងុយ យកទៅបុកជាមួយខ្ទឹមសឲ្យម៉ត់ ទើបយកទៅប្រឡាក់ជាមួយនឹង សាច់ រួចចាក់ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ទឹកស៊ីអុីវបន្តិច ច្របល់ចូលគ្នា យកបាយបន្តិចដាក់ច្របាច់ឲ្យសព្វ ទើបយកពោះវៀនមកច្រកសាច់ចូល រួចចងខណ្ឌជា មួយៗ ប្រវែងមួយសង់ទីម៉ែត្រឬខ្លីជាង តាមការចូលចិត្ត រួចយកទៅហើយថ្ងៃចំនួនពីរ ឬ បីថ្ងៃ ទើបយកមកអាំងទទួលទានបាន រួចជាការស្រេច ។

រូបតំណាង :
អត្ថបទ : Sem Melody
សេចក្តីថ្លែងការណន៍ដើម:
ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។
点击查看更多内容
热门评论
评论